អាជ្ញាធរ​ស្រុក​សង្កែ​បង្ក្រាប​បទល្មើស​នេសាទ​តំបន់​ព្រៃរនាម​

248

​(​បាត់ដំបង​)៖​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​សង្កែ​សរុប​១៤​នាក់ ទូក​ស្មាច់​ចំនួន​៦​គ្រឿង​ដឹកនាំ​ដោយ​លោក​សុខ ហឿន​អភិបាលរង​ស្រុក​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​តំបន់​ព្រៃរនាម​ក្នុងភូមិ​សាស្ត្រ​ស្រុក​សង្កែ​។​

ជា​លទ្ធផល​សមត្ថកិច្ច​បាន​កំទេច​បាន​សាច់​មង​ចំនួន​២.១០០​ម៉ែត្រ​បង្គោល​៥៤០​ដើម​ឡុ​ក​៩​។​ប៉ុន្តែ​ចាប់​មិនបាន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ​ដោយ​ពួកគេ​ហាក់​មាន​អ្នក​ផ្តល់ដំណឹង​មុន​នាំគ្នា​រត់គេចខ្លួន​អស់​។ ចំពោះ​សាច់​មង​កាប់​កំទេចចោល​នៅនឹងកន្លែង​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សកម្មភាព​ចំ​បង្ក្រាប​បទល្មើស​នេសាទ​