អាជ្ញាធរ​ស្រុក​សៀម​ប៉ាង​ប្រកាសអាសន្ន​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសេកុង​ប្រុងប្រយ័ត្ន​ខ្ពស់​

950
ចែករម្លែក

​ដោយ​: សុខុម​/​ស្ទឹងត្រែង​:​អាជ្ញាធរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បានប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង​ត្រៀមខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព ព្រមទាំង​ជម្លៀស​សត្វ​ពាហា​ន​:​ដឹក​សម្ភារ​ខណៈ​ពេល​នេះ ទឹកទន្លេ​សេកុង​ចាប់ផ្តើម​ហក់​ឡើង​ហួស​ពី​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​បន្ទប់​ពី​ឡាវ​បើក​បាន​បើក​ទំនប់​វា​រី​អគ្គិ ស​នី​។
​ ​សូមបញ្ជាក់ថា យោងតាម​សេចក្តីរាយការណ៍​ពី ខេត្ត​អត្ត​ពឺ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ បាន​ជូនដំណឹង​មក ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កម្ពុ​ជាកា លពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ថា​យោងតាម​សភាពការណ៍​អាកាសធាតុ​និង​ស្ថានភាព​ទឹកជំនន់​ទន្លេសេកុង​ឡាវ​បាន​បើក​ទំនប់​ក្នុង ខេត្ត​អត្ត​ពឺ មួយ​ឈ្មោះ សេ​កា​ម៉ាន នៅវេលា​ម៉ោង​ពីរ​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។
​នៅ​ថ្ងៃទី​១៨ ខែសីហា ជំនន់​ទឹកទន្លេ​សេកុង​នៅ ស្រុក​សៀម​ប៉ាង ជាប់​ព្រំដែន​ឡាវ​បាន​ហក់​ឡើង​លើសពី​កម្រិត​ប្រកាស​ប្រុង
​ប្រយ័ត្ន​ជា​លើក​ទី​ពីរ​។ សូម​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង ទន្លេសេកុង ត្រូវ​ប្រញាប់​ដឹកជញ្ជូន​សម្ភារ​ជម្លៀស​សត្វពាហន​:​ទៅកាន់​ទីទួល​សុវត្ថិភាព​។
​រដ្ឋបាល ស្រុក​សៀម​ប៉ាង សូម​ប្រកាសថា កងកម្លាំងប្រដាប់អាវុធ​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ចូលរួម​ការពារ​ចុះជួយ​ដល់​បងប្អូន​ពលរដ្ឋ​។ ដោយពេល​នេះ​ស្ថា ន​ភាព​ទឹក​ទន្លេសេកុង​កំពុង​តែមាន​ល្បឿន​លឿន​ហក់​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន​ហើយ​។ កាលពី​ម្សិលមិញ​ថ្ងៃទី​១៧ ខែសីហា ស្រុក​សៀម​ប៉ាង ទឹកទន្លេ​សេកុង​លើ ស​កម្រិត​ប្រុងប្រយ័ត្ន​១១,៥០​ម៉ែត្រ​៕សរន