អាជ្ញាធរ​ឡាវ​ជម្លៀស​ពលរដ្ឋ​ចេញពី​គ្រោះ​ទឹក​ជំនាន់​ក្នុង​ខេត្ត​អត្ត​ពឺ​

921
ចែករម្លែក
រូប​ទឹកជំនន់​តាម​ដង​ទន្លេសេកុង​ខេត្ត​អត្ត​ពឺ​ឡាវ (រូប: សុខុម))

ដោយ​: សុខុម / ស្ទឹងត្រែង​: អាជ្ញាធរ​ឡាវ​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ទឹក​លិច​តាម​ដង​ទន្លេសេកុង ដោយសារ​គ្រោះទឹកជំនន់​ក្នុង​ខេត្ត​អត្ត​ពឺ​។ នៅវេលា​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨​នេះ មាន​សេចក្តីរាយការណ៍​មក​ថា ទឹកជំនន់​ក្នុងពេល​មេឃ​កំពុង​បន្ត​ភ្លៀង​ធ្លាក់​ឥត​ឈប់ ហើយ​អាជ្ញាធរ​ឡាវ​បាន​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន ចេញពី​តំបន់​កំពុងតែ​រងគ្រោះ​នោះ​។

​ពលរដ្ឋ​ឡាវ​បាន​ផ្តាំ​មក​សាច់ញាតិ​របស់ខ្លួន ដែល​រស់នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ខេត្ត​អត្ត​ពឺ​របស់​ឡាវ​ជាប់​នឹង​ខេត្តស្ទឹងត្រែង​កម្ពុជា​។

​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ទឹក​ជំនាន់​នៅ​ប្រទេស​ឡាវ ក្នុង​ខេត្ត​ជាប់​ព្រំដែន​។ អាជ្ញាធរ​ក៏ដូចជា​កងកម្លាំង​សមត្ថកិច្ច បាន​ត្រៀមលក្ខណៈ និង​សម្ភារៈ ចាំ​ជួយ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ពិសេស​ស្រុក​សៀម​ប៉ាង​។

​លោកស្នងការ​ខេត្ត​បានបញ្ជាក់​ទៀតថា សម្រាប់​សៀម​ប៉ាង​ទឹកទន្លេ​សេកុង​មិនទាន់​ដល់​កម្រិត ដែល​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅឡើយ​។ តែ​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ត្រៀម​ជួយ​ដល់​ប្រជាពលរដ្ឋ​ហើយ​៕ ល​