អាជ្ញាធរ​អេដស៍​កម្ពុជា​លើក​ពាន​ពី​អង្គការសហប្រជាជាតិ​

1286
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ ដោយសារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​កម្ពុជា ទទួលបាន​ពាន​ពី​អង្គការសហប្រជាជាតិ ដោយសារតែ​កម្ពុជា​សម្រេច​បាន​គោលដៅ ៩០-៩០-៩០ មុន​កាលកំណត់​របស់​អង្គការសហប្រជាជាតិ ។ សូមជម្រាបថា នៅ​ទូទាំង​ពិភពលោក មានតែ ៧ ប្រទេស​ប៉ុណ្ណោះ ដែល​បានសម្រេច​គោលដៅ​មុន​កាលកំណត់​បែបនេះ ។ ពិធី​ប្រគល់ និង ទទួល​ពានរង្វាន់ ដ៏​ជាទី​មោទនភាព​លំដាប់​ពិភពលោក​នេះ ត្រូវបានធ្វើ​នៅក្នុង​បរិវេន​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ល្ងាច​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ ។


​សូមជម្រាបថា នៅ​ទូ​ទាង​ពិភពលោក មានតែ ៧ ប្រទេស​ប៉ុណ្ណោះ​ដែល​បានសម្រេច​គោ​លដ ៩០-៩០-៩០ នេះ មុនពេល​កំណត់ ក្នុងនោះ​គឺ កម្ពុជា សាំង​ហ្គា​ពួរ អង់គ្លេស ស៊ុយអែត អ៊ី​សឡង់ ដា​ណឺ​ម៉ាក​និង បូស​វ៉ាន់​ណា ។ ៩០ ទាំង ៣ នោះ​គឺ ៖ ៩០ ភាគរយ នៃ អ្នកមាន​ជំងឺអេដស៍ បានដឹងថា​ខ្លួន​មាន​មាន​ផ្ទុកមេរោគ​អេដស៍ , ៩០ ភាគរយ នៃ អ្នក​ដែល​ដឹងថា​ខ្លួន​មាន​ផ្ទុកមេរោក​អេដស៍​បាន​សេវា​គាំពារ ដែល​ចំណុច​នេះ កម្ពុជា​សម្រេចបាន​ដល់​ទៅ ៩៧ ភាគរយ​ឯណោះ ហើយ ៩០ ទី ៣ គឺ ៩០ ភារ​យ នៃ អ្នក​ដែល​ផ្ទុកមេរោគ​អេដស៍ ត្រូវបាន​ព្យាបាល​ឱ្យ​មេរោគ​ថ​យម​ទៅ​នៅ​កម្រិត​តូច​បំផុត​ដែល​មើលលែងឃើញ ពោលគឺ​លែង​ឆ្លងទៅ​អ្នក​ដៃ​ទ ហើយក៏​លែង​បង្ក​ឱ្យ​អ្នក​ផ្ទុក​ទាំងនោះ​ស្លាប់​ដែរ ។​

​ទោះយ៉ាងណា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​ជា ៧ ម៉ឺន​នាក់ ហើយ​ត្រូវបាន​គេ​សង្ស័យថា នៅមាន​មនុស្ស​ពី ១ ម៉ឺន ទៅ ១ ម៉ឺន ២ ពាន់​នាក់​ផ្សេងទៀត ដែលមាន​ផ្ទុកមេរោគ​អេដស៍​ដែរ ប៉ុន្តែ​មិនទាន់​ចេញមក​ទទួល​សេវា ដោយសារ​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ដោយហេតុនេះ ទើប​លោក អៀង មូលី បាន​ក្រើនរំឭក​ដល់​ជនានុជន​គ្រប់រូប​ទាំងអស់ ត្រូវតែ​ការពារ​ខ្លួន​គ្រប់ពេលវេលា កុំបី​ធ្វេសប្រហែស​ឡើយ ។​

​កម្ពុជា ប្តេជ្ញា​ថា​នឹង​កម្ចាត់​មេរោគ​អេដស៍​ឱ្យអស់​នៅត្រឹម​ឆ្នាំ ២០២៥ ខណៈ​ពិភពលោក​ដាក់​គោល​នៅ​នេះ ដល់​ឆ្នាំ ២០៣០ ឯណោះ តាមរយៈ​សម្រេច​ឱ្យបាន​នូវ​សូន្យ ៣ គឺ​សូន្យ​ការរើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេ​ដ , សូន្យ​ការស្លាប់​ដោយសារ​មេរោគ​អេដស៍ និង សូន្យ​ការឆ្លង​មេរោគ​អេដស៍​ថ្មី ។


​គិត​ត្រឹម​ឆ្នាំ ២០១៨​នេះ កម្ពុជា​ចាប់ផ្តើម​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​រយៈពេល ២៥ ឆ្នាំ​ហើយ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ៨០០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ថវិកាជាតិ​ប្រមាណ​ជា​១៧ ភាគរយ ហើយ​បាន​បញ្ចៀស​ប្រជាពលរដ្ឋ​ពី​ការឆ្លង​មេរោគ​អេដស៍​ប្រមាណ​ជា ៩ សែន​នាក់ និង បញ្ចៀស​ការស្លាប់​បាន​ប្រមាណ​ជា ៦ សែន​នាក់​ផ្សេងទៀត ៕ Kh

#