អាជ្ញាធរ​, អគ្គិ​, អាជីព​, អាករ​, ពន្ធ​, ពន្ធនាគារ​, ពន់​

343
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​អាជ្ញាធរ (–​ធរ​) អ្នកទ្រទ្រង់​នូវ​អាជ្ញា គឺ​អ្នកកាន់អំណាច តាម​សិទ្ធិ​ដែល​ខ្លួន​បានទទួល ពេញលក្ខណៈ (​បារ​. autorité) ។ អាជ្ញាបក ឬ អាជ្ញាបកៈ (–​បក់ ឬ​–​ប៉ៈកៈ​)​អ្នក​បង្គាប់ បញ្ជា​, អ្នក​បញ្ជាការ​; អ្នក​បញ្ញត្ត​ច្បាប់​; អ្នក​ដាក់​អាជ្ញា (​បើ​ស្ត្រី​ជា អាជ្ញាបិកា អ​. ថ​. –​ប៉ិ​–) ។ អាជ្ញាបត្រ (–​ប័ត​) សំបុត្រ​បង្គាប់​ជា​ផ្លូវ​រាជការ ។ ព​. ទ​. សំបុត្រ​អនុញ្ញាត​មានកំណត់ កាល គឺកំណត់​ត្រឹម​ប៉ុណ្ណោះ​ខែ​ឬ​ប៉ុណ្ណោះ​ឆ្នាំ ដែល​រាជការ​រដ្ឋបាល​ចេញ​ឲ្យ​ដល់​អ្នក ដែល​ទទួល​ដេញ​យកមុខ​ការ​របរ​ណាមួយ​ផ្ទា​ល់ពី​រាជការ ឬ​សំបុត្រ​ដែល​រដ្ឋបាល អនុញ្ញាត​ឲ្យ​រកស៊ី​តែត្រឹម​ប៉ុណ្ណោះ​ខែ​ប៉ុណ្ណោះ​ឆ្នាំ ។​

​អគ្គិ អ័ក​-​គិ បា​.; សំ​. ( ន​. ) (​អគ្និ​) ភ្លើង (​ខ្មែរ​ប្រើ​ក្លាយជា អគ្គី​) ។ ល្បែង​ភ្លើង​, ល្បែង ភ្ញីភ្លើង (​មាន​កាំជ្រួច​, កាំ ជ្រួច​រន្ទា​, ភ្ញីទៀន​ជាដើម​) ។ អគ្គិសនី (–​សៈ​នី​) ឬ អគ្យសនី (​អ័ក​-​គ្យៈ​សៈ​នី​; បា​. សំ​., បា​. អគ្គិ “​ភ្លើង​” + អ​សិ​និ “​រ​

​អាជីព –​ជីប សំ​. បា​. ( ន​. ) (​អាជីវ​, ខ្មែរ​ប្រើ​ផ្លាស់ វ ជា ព > អាជីព​) ដំណើរ​នៅ មានជីវិត​, ការ​នៅរស់​; ការចិញ្ចឹម​ជីវិត​, ដំណើរ​ធ្វើការ​របរ​ចិញ្ចឹមជីវិត : គាត់​មានការ លក់ដូរ​ជា​អាជីព​របស់គាត់​, អ្នករកស៊ី​ដោយ​ការបំបាត់​ប្រវ័ញ្ចន៍ ឈ្មោះថា​អ្នកមាន អាជីវៈ​មិន​បរិសុទ្ធ (​មិច្ឆាជីវៈ​) ។ អាជីវកម្ម ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​; ការចាត់ចែង ធ្វើ​យក​ផល​ពី​ដំណាំ​, ពី​ឈើ​ព្រៃ​, ពី​ព្រះធរណី​ជាដើម​; ទី​ដី​ដែល​គេ​ប្រកប​ធ្វើ​ការយក ផល​នោះៗ : ប្រកប​អាជីវក​ម្មខាង​ឈើ​ព្រៃ ។ អាជីវករ ជន​អ្នក​ប្រកប​អាជីវកម្ម ។ សេចក្ដី​បរិសុទ្ធ ព្រោះ​ការចិញ្ចឹម​ជីវិត​ត្រឹមត្រូវ ។

​អាករ –​ករ ឬ ក សំ​. បា​. ( ន​. ) គំនរ​; ពួក​, ក្រុម​; លោហធាតុ​ផ្សេងៗ​; កំណើត លោហធាតុ ឬ កំណើត​ត្បូង​ផ្សេងៗ​; ត្បូង ឬ លោហធាតុ​ផ្សេងៗ ; រ៉ែ​; កំណប់ទ្រព្យ ។ គុ​. ល្អ​លើសលន់​, ល្អ​កន្លង ។ ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “​សួយ​, តង្វាយ​, ជំនូន​; ប្រាក់​ពន្ធ​” : សួយ​អាករ ឬ សួយសារអាករ (​ម​. ព​. សួយ​) ។ ទេយ្យទាន​ដែល​បព្វជិត បានមក​ក៏​ហៅ អាករ ដែរ : ពី​ម្សិលមិញ លោកគ្រូ​ខ្ញុំ​និមន្ត​ទៅ​ទេស្នា​បាន​អាករ​សន្ធឹក ។

​ពន្ធ ពន់ សំ​. បា​. ( ន​. ) (​ពន្ធ ជា កិ​. “​ចង​, ជាប់​, ជំពាក់​”; ពន្ធ​, ពន្ធន៍ ជា ន​. “​ចំណង​, អន្ទាក់​, គ្រឿង​ជាប់​, ជំពាក់​”) សួយ​, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់ : ពន្ធស្រូវ​, ពន្ធទូក​, ពន្ធទាស​, ពន្ធខ្លួន​…; ទារពន្ធ​, បង់ពន្ធ ។ ពន្ធដារ ពន្ធ​គ្រប់មុខ : ការបង់​ពន្ធដារ សម្រាប់​ដែនដី ហៅថា រាជពលី ។ ពន្ធចំពោះ ពន្ធ​ដីស្រែ​ចម្ការ​ជាដើម ដែល​សាមីខ្លួន ជា​ម្ចាស់​របស់​ត្រូវ​បង់​ជូន​រាជការ តាម​ចំនួន​ដែលមាន​កម្រិត​ទុកជា​ស្រេច​ក្នុង​បញ្ជី ។ ពន្ធមិនចំពោះ​ពន្ធ​នៃ​គ្រឿង​បរិភោគ​និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ដូចជា​ពន្ធគយ និង​រដ្ឋាករ​ជាដើម ដែល​ជននី​មួយៗ​ត្រូវ​បង់​ជូន​រាជការ​ដោយសារ​ខ្លួន​ត្រូវការ​បរិភោគ ឬ​ប្រើប្រាស់​នូវ​វត្ថុ​ទាំងនោះ ។

​ពន្ធនាគារ ព័ន​-​ធៈ​– សំ​. បា​. ( ន​. ) ផ្ទះ​សម្រាប់​ឃុំ​ខាំង​, គុក : ជាប់ពន្ធនាគារ​, ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​, នាយក​ពន្ធនាគារ ។

​ពន់ ស​. ( គុ​. ) ហួស​, ក្រៃ​, លើសលន់​; ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រមាណ​, ពេក ថា : ពន់ប្រមាណ គឺ​ហួសប្រមាណ​; ពន់ពេក ឬ ពេកពន់ គឺ​ហួសពេក​, ពេក​ណាស់ (​ច្រើន​ប្រើតែ​ក្នុង​កាព្យ​) : មាន​ទឹកជំនន់ ខ្លាំង​ក្រៃ​ពេកពន់ ធំ​ពន់ប្រមាណ​ជន់​សាយ​លិច វាល លិច​ទាំង​ភូមិឋាន អ្នកភូមិ​សឹង​បាន ក្ដី​ព្រួយ​គ្រប់គ្នា ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

#