អាជ្ញាធរ ខេត្ត​ព្រះសីហនុ​ផ្តើម​ដាក់​ពង្រាយ​លូ​បង្ហូ​ទឹកភ្លៀង​តាមផ្លូវ​​កំពុង​សាងសង់​

190
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ នេះ​ជា​លូបង្ហូរទឹក​ភ្លៀង​ដែល​អជ្ញាធរ​នឹងដាក់​ពង្រាយ​តាម​ដងផ្លូវ ស្ថាបនា​ជួសជុល​ថ្មី​ក្នុង​ក្រុងព្រះសីហនុ​។

​គិត​មក​ត្រឹម​ដើម​សប្តាហ៍​ទី​១​ខែធ្នូ​២០១៩​នេះ សកម្មភាព​ជួសជុល​ស្ថាបនា​ផ្លូវ ក្នុង​ក្រុងព្រះសីហនុ ជាមួយនឹង​ការពង្រីក​ទទឹងផ្លូវ​ធំ​ទូលាយ​ផង​នោះ កំពុង​មមារ​ញឹក​តាម​គម្រោង​ប្លង់​។

​ពលរដ្ឋ​មួយចំនួន​លើកឡើងថា គ្រប់​ផ្លូវ​ដែល​ជួសជុល​ស្ថាបនា​ថ្មី​នេះ អាជ្ញាធរ​បាន​កាយ​ពង្រីក​ចូលដល់​ជញ្ជាំង​ផ្ទះ​ដែល​នៅជាប់​សងខាង​ផ្លូវ​ក៍មាន​ដែរ ប៉ុន្តែ​មន្ត្រីខេត្ត​ថ្លែងថា ការជួសជុល​ពង្រីក​ផ្លូវ​លើក​នេះ គឺជា​គម្រោង​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់​ពី​ថ្នាក់ជាតិ សម្រាប់​ការអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ហើយ​ការកាយ​ពង្រីក​ចិញ្ចើមផ្លូវ​អោយ​ធំ​ទូលាយ​នេះ ធ្វើឡើង​តាម​ប្លង់គោល​ផ្លូវ​និ​មួយៗ មិន​ពាក់​ព​ន្ធ័​ដល់​ការរំលោភ​លើ​កម្មសិទ្ធិរ​បស់​ពលរដ្ឋ​ឡើយ ៕​B/