អាណាព្យាបាល​សិស្ស​និស្សិត​និង​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​ចូលរួម​ព្រឹត្តិការណ៍​សន្និបាត​បញ្ញវន្ត​ពិភពលោក​

164
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អាណាព្យាបាល​សិស្ស​និស្សិត​និង​ភ្ញៀវកិត្តិយស​ជាង​២០០០​នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៥​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥=២៦​ខែតុលា​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។

​ព្រឹត្តិការណ៍ សន្និបាត​បញ្ញវន្ត​ពិភពលោក ត្រូវបាន បង្កើតឡើង នៅក្នុង ឆ្នាំ ២០១៥ ដោយ​ស្ថាប័ន IDP Education ដែលជា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ផ្នែក ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅក្នុង​ពិភព លោក​។ បច្ចុប្បន្ន ព្រឹត្តិការណ៍​សន្និបាត​ប​ញ្ញ​វន្ត​ពិភពលោក បាន ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី នេះ​ជា រៀង រាល់ ឆ្នាំ ដែលជា វេទិកា ដ៏ មាន សារៈសំខាន់ បំផុត មួយ សម្រាប់ ឱកាស នៃ ការ អប់រំ អន្តរជាតិ និង ការកសាង បណ្តាញ ការងារ នៅ ក្នុង ប្រទេស កម្ពុជា ។​

​ព្រឹត្តិការណ៍​សន្និបាត​ប​ញ្ញ​វន្ត​ពិភពលោក​លើក​ទី​៥ រួមបញ្ចូល​កម្មវិធី​២​សំខាន់ៗ​គឺ Global Alumni Festival (​ទិវា​ជួបជុំគ្នា​នៃ​បញ្ញវន្ត​ពិភពលោក និង​ការតាំងពិព័រណ៍​សិ​ក្ស និង​ការងារ​។​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ លោក យក់ ប៊ុន​ណា រដ្ឋលេខា ធិ​ការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោកស្រី​Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ស្ថាបនិក​សន្និបាត​បញ្ញវន្ត​ពិភពលោក​។ TheGlobalAlumniFestival​គឺជា​ការ​រំលេច​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ការបង្កើន​ទំនាក់ទំនង​ក្នុង​សន្និសីទ បញ្ញវន្ត​ពិភពលោក ទាំងមូល​។ កម្មវិធី​ផ្តល់​អ្នកចូលរួម​នូវ​ឱកាស​ក្នុង ការ កសាង បណ្តាញ​ការងារ បង្កើត​ភាព ជា​ដៃគូ​និង អប អរ សាទរ ចំពោះ ភាព​រីកចំរើន​នៃ​ការអប់រំ​អន្តរជាតិ​នៅ​កម្រិត​បុគ្គល​កម្រិត ស្ថាប័ន​និង កម្រិត ជាតិ ។​


ពិព័រណ៍​ការសិក្សា​និង​ការងារ​ដែលជា​ផ្នែក​មួយ​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៦​ខែតុលា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។​ការតាំងពិព័រណ៍​រួមមាន​តំណាង​ស្ថាប័ន​អប់រំ​ប្រមាណ​ចំនួន​៦៧ មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ដូចជា ប្រទេស​អូស្ត្រាលី កម្ពុជា កាណាដា អៀរ​ឡង់​ណូ​វែ​ល​ហ្សេ​ឡង់​ចក្រភព​អង់គ្លេស​សហរដ្ឋអាមេរិក​សាំង​ហ្កា​ពួរ​និង​ប្រទេស​ថៃ​។​

ដែល​បានដាក់​បង្ហាញ​នូវ​ជំរើស​សិក្សា​លំដាប់​ពិភពលោក​ពី​កម្រិត​វិទ្យាល័យ​ដល់​កម្រិត​បច្ចេកទេស​និង​ឧ​ត្ត​ម​សិក្សា​ដល់​សិស្ស​និស្សិត​ដែលមាន​បំណង​បន្ត​ការសិក្សា​នៅ​បរទេស​។​ព័ត៌មាន​ស្តីពី​កម្មវិធី​សិក្សាការ​ដាក់ពាក្យ​ចូលរៀន​ដំណើការ​សុំ​ទិដ្ឋាការ​និង​អាហារូបករណ៍​ត្រូវបាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​អ្នកតំណាង​ស្ថាប័ន​នីមួយៗ​អ្នក​ប្រឹក្សា​ស្ថាប័ន​អប់រំ​IDP​និង​តំណាង​អាហារូបករណ៍​ផ្សេងៗ​។

​លោក​ម៉ៅ​ស្រេង​នាយក​ស្ថាប័ន​អប់រំ​IDP​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៥​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំជាងគេ​នាពេល​បច្ចុប្បន្ន​ដែល​ផ្តោតទៅលើ​ជំរើស​នៃ​ការសិក្សា​និង​អាហារូបករណ៍​។​ពិព័រណ៍​ការសិក្សា​និង​ការងារ​ក៏មាន​រួមបញ្ចូល​នូវ​វេទិកា​ពិភាក្សា​ដែលមាន​ការចូលរួម​ពី​សំណាក់​អ្នកជំនាញ​អតីត​សិស្ស​និស្សិត​មកពី​បរទេស​តំណាង​អាហារូបករណ៍​និង​តំណាង​មកពី​ស្ថានទូត​និង​សង្គម​ស៊ីវិល​។​

​វេទិកា​ពិភាក្សា​ទាំងនោះ​ផ្តោតទៅលើ​ប្រធានបទ​ដែល​ផ្តល់នូវ​ចំណេះដឹង​ដ៏​ទូលំទូលាយ​ស្តីអំពី ការអភិវឌ្ឍ​ជំនាញ​គោលដៅ​សម្រាប់​ការងារ​និង​ជម្រើស​សិក្សា​អន្តរជាតិ​ដែល​ជួយ​ដល់​សិស្ស​និស្សិត​និង​អាណាព្យាបាល ក្នុងការ​រៀបចំ​គម្រោង សិក្សា​ទៅ​ថ្ងៃ​អនាគត​ឱ្យបាន​ល្អប្រសើរ​។

ស្ថាប័ន​អប់រំ IDP មាន​ការិយាល័យ​ចំនួន​ជាង​១០០ នៅក្នុង ៣០ ប្រទេស​ជុំវិញ​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា ការិយាល័យ​ផ្តល់​សេវាកម្ម​បញ្ជូន សិស្ស​និស្សិត​ទៅ​រៀន​នៅ​បរទេស​របស់​ស្ថាប័ន​អប់រំ IDP មាន​ទីតាំងនៅ​គ្រប់​សាខា​ទាំង ៥ របស់​សាលា ACE(AustralianCentreforEducation)​ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​។​ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា​ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន​អប់រំ IDP ដោយ​ឥតគិតថ្លៃ​៕S/

​ចំណងជើង​រូ​បថ​តៈ​អាណាព្យាបាល​សិស្ស​និស្សិត​និង​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​សន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំ ២០១៩(​រូប សុផល​)​