អាណាព្យាបាល ជនជាប់ចោទប្តឹង សុំ​ឲ្យ​អគ្គនាយក​ពន្ធដា ត្រួតពិនិត្យ​ឯកសារ​ប្រកាស​ពន្ធ ហាង​ស៊ុប របស់​ថៅកែ​សាលា​ហេ​ឡូ​អាមេរិកកាំង

459
ចែករម្លែក


ដោយ:សាវ​រក្ស​/ភ្នំពេញ ​៖ ដោយ​យល់ឃើញថា កូន​របស់ខ្លួន ត្រូវ​ថៅកែ ប្តឹង​ឲ្យ​ចាប់​យកទៅ​ដាក់គុក ទាំង​មិនទាន់​គ្រប់​អាយុ និង​គ្មាន​ភាពយុត្តិធម៌​នោះ ម្តាយ​ឪពុក ជន ជាប់ចោទ ម្នាក់​បានសម្រេច​ដាក់ពាក្យ​ប្តឹងទៅ អគ្គនាយក​ពន្ធដារឲ្យ​ជួយ​ពិនិត្យ និង​ធ្វើ​សវនកម្ម លើ​ការបង់ពន្ធ​របស់​ហាង​ស៊ុប​យីហោ រ៉ូយ៉ាល់ ហ្គោល​ឌិន ថោ​ន ស៊ុ​គី​ស៊ុប (Royal Golden Town Suki Soup) ដើម្បី​រក​ឲ្យ​ឃើញ ការពិត​ពី​ចំណូល​ប្រចាំខែ ដែល​អាចជា​ភស្តុតាង​ថ្មី ដាក់ជូន​តុលាការ មុនពេល​សម្រេចសេចក្តី​។

​លោកស្រី គង់ ភា និង​លោក នូ គម ជា​អាណាព្យាបាល របស់ ជនជាប់ចោទ​ឈ្មោះ នូ លាង​ហាន បាន​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដា ចុះ​ថ្ងៃទី​11​ធ្នូ​2018​កន្លងមក​ថា កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧ លោក គង់ សម្បត្តិ បាន​ប្តឹង​ឲ្យ សមត្ថកិច្ច​ចាប់ខ្លួន​កូន​ពួកគាត់ ដែល​កំពុង​បម្រើការ​ក្នុង​ហាង​ស៊ុប​លោក គង់ សម្បត្តិ (​មានឈ្មោះ​ខាងលើ​) យកទៅ​ដាក់គុក ដោយ​ចោទប្រកាន់ថា កូន​ពួកគាត់ បាន​លួច​លុយ របស់​ហាង​ស៊ុប ចំនួន ៨១,៥៩៣.៩២ ដុល្លារ ក្នុង​រយៈពេល ៣​ខែ ដែល​ជនជាប់​ចោទ​ធ្វើការ ឲ្យ​លោក​ថៅកែ គង់ សម្បត្តិ​។

​ម្តាយ​ឪពុក​ជនជាប់ចោទ ថ្លែងថា លោក គង់ សម្បត្តិ ជា​ថៅកែ ហាង​ស៊ុប រ៉ូយ៉ាល់ ហ្គោល​ឌិន ថោ​ន ស៊ុ​គី​ស៊ុប (Royal Golden Town Suki Soup) បានធ្វើ​​របាយការណ៍ ដាក់ជូន​តុលាការ​ថា ក្នុង​មួយខែ ហាង​ស៊ុប​របស់លោក ដែលមាន​ទីតាំង នៅ​អគារ​លេខ ៥៩៧ និង​៥៩៩ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ទល់មុខ​សាលា​សន្ធរម៉ុក ក្នុង​ខណ្ឌទួលគោក អា​ចរក​ចំណូល បាន ៤​ម៉ឺន​ដុល្លារ​។

​ដូច្នេះ​លោក គង់ សម្បត្តិ បាន​ប្តឹង​កូន​ពួកគាត់ យកទៅ​ដាក់គុក ដោយ​ចោទថា លួច​លុយ​ហាង​ស៊ុប ជាង​៨​ម៉ឺន​ដុល្លារ គឺ​ផ្អែកលើ របាយការណ៍​ដែល​លោក គង់ សម្បត្តិ បង្កើតឡើង​នោះឯង​។

​លោកស្រី គង់ ភា និង​លោក នូ គម បានស្នើ​សុំ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដា ចុះ​ត្រួត​ពិនិត្យ និង​ធ្វើ សវនកម្ម លើ​របាយការណ៍​ប្រាក់ចំណូល ចំណាយ និង​ការបង់ពន្ធ របស់​ហាង​ស៊ុប រ៉ូយ៉ាល់ ហ្គោល​ឌិន ថោ​ន ស៊ុ​គី​ស៊ុប (Royal Golden Town Suki Soup) ដើម្បី​រក​ឲ្យ​ឃើញ​ការពិត​ថា តើ​លោក គង់ សម្បត្តិ បានធ្វើ​របាយការណ៍​ចំណូល យក​ទៅ​បង់ពន្ធ​ជូន​រដ្ឋ ដូច​ធ្វើ​របាយការណ៍​ចំណូល​យកទៅ​ប្តឹង​កូន​ពួកគាត់​ដាក់គុក​ដែរឬទេ​?

​ពាក្យបណ្តឹង អះអាងថា កន្លងមក លោក គង់ សម្បត្តិ មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ ដោយ​ប្រកាស​ពន្ធ តិចតួច​ប៉ុណ្ណោះ​។ លើសពីនេះទៅទៀត លោក គង់ សម្បត្តិ ក៏បាន​លក់​សិទ្ធិ​អាជីវកម្ម (Franchise) អោយ​សាខា​តាម​ខេត្ត និង​រាជធានី ដោយ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។

​សូម​ជម្រាបជូន​ថា លោក គង់ សម្បត្តិ ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​សាលារៀន ហេ​ឡូ​អាមេរិកាំង (Hello American School) សាលារៀន រ៉ូយ៉ាល់ អ៊ី​ន​ធឺ​ខន (Royal Intercon School) និង​ជា​ថៅកែ​ហាង​ស៊ុប រ៉ូយ៉ាល់ ហ្គោល​ឌិន ថោ​ន ស៊ុ​គី​ស៊ុប (Royal Golden Town Suki Soup) និង​ជា​អនុប្រធាន​ការិយាល័យ​កិច្ចការ​អាស៊ាន នៃ អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ ក្រសួង​ទំ​ទំ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ក្របខណ្ឌ (​ក 2-2)​ចូល​បម្រើការ ថ្ងៃ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​១៩៩៩ និង​មាន​អត្តលេខ ១៧៤០២០០០១១​។​

​មហាជន​រងចាំ​មើលថា អគ្គនាយកដ្ឋាន​ពន្ធដា នឹង​ចាត់​មន្ត្រី​ជំនាញ ឬ​បញ្ជា​ឲ្យ​មន្ត្រី​សាខា​ពន្ធដា ខណ្ឌទួលគោក ចុះ​ស្រាវជ្រាវ លើ​បញ្ហា​នេះដែរ​ឬទេ​?

​ខណៈដែល កាលពីពេល​ថ្មីៗ​នេះ មានការ​បែកធ្លាយ ពាក្យបណ្តឹង របស់​ពលរដ្ឋ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ប្តឹង​លោក យិន ចិន្តា​វុ​ឌ្ឍ ជា​ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក ថា​បាន​ប្រើ​អំណាច កាង​អាជីវកម្ម​មួយចំនួន​ក្នុង​ខណ្ឌ​នេះ និង​បាន​ប្រើ​មន្ត្រី​ជំនិត​ឈ្មោះ ទេប កប ឲ្យ​ប្រមូល​លុយ​ឲ្យ​យ៉ាងសកម្ម​យ៉ាងនេះ​។​

​អាណាព្យាបាល របស់​ជនជាប់ចោទ សង្ឃឹមថា អគ្គនាយកដ្ឋាន​ពន្ធដា តុលាការ និង​ក្រសួងយុត្តិធម៌ អាចជួយ​ផ្តល់​យុត្តិធម៌​ដល់​កូន​ពួកគាត់ បាន ពីព្រោះ​កូន​ពួកគាត់​មិនបាន​ប្រ​ប្រឹ​ត្ត ដូច ដែល​ថៅកែ​ចោទប្រកាន់​នោះទេ​។​

​ពួកគាត់​មាន​ជីវភាព ក្រីក្រ​លំបាក មិនមាន​លុយរាប់​មុ​ឺ​ន​ដុល្លារ ដូចដែល​ការចោទប្រកាន់​នោះទេ​។ ហើយ​កូន​ពួកគាត់ ជា​អនីតិជន នៅមាន​អនាគត​ល្អ មិនគួរ​ថៅកែ យកទៅ​ធ្វើការ​ទាំង​ខុសច្បាប់​ហើយ បែរជា​ប្តឹង​គ្នា ដាក់គុក​ដើម្បី​បំផ្លាញ​អនាគត​គ្នា​ដូច្នេះ​សោះ​៕​B/