អាណិត​ណាស់​! កូន​គោ​កើតមក​គ្មាន​ជើង​មុខ​ទាំង​២ ហើយ​ដើរ​បញ្ឈរ​ដូច​មនុស្ស​

311

វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បង្ហាញ​ពី​កូន​គោមួយ​ក្បាល​ដើរ​ដោយ​ជើង​២ ដូច​មនុស្ស​កំពុង​សុសសាយ​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​។​

​វីដេអូ​ឃ្លី​ប​ដែល​គេ​គិតថា​ថត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នេះ​បង្ហាញ​ពី​កូន​គោ​ដើរ​ដោយ​ជើង​ក្រោយ ២ ហើយ​មាន​កម្ពស់​ប្រហែល​មនុស្ស នោះ​​ដោយសារតែ​វា​កើតមក​គ្មាន​ជើង​មុខ​ទាំង ២​។

​បណ្តា​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម មានការ​អាណិតអាសូរ​វា​ជាខ្លាំង​ដោយសារតែ​វា​ពិបាក​ទប់​លំនឹង​ខ្លួន និយាយ​រួម​គឺ​ដើរ​តេសតាស ហើយ​ពេលខ្លះ​វា​ស្ទើរតែ​ដួល​ទៀតផង​៕ ដោយ​៖​ខុម​/sn