អាណិត​ណាស់​! ឆ្កែ​មួយ​ក្បាល​ស៊ូស្លាប់​ដ្បិត​ជួយសង្គ្រោះ​ម្ចាស់​ពី​ពស់វែក​កំណាច

377
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​សោកសៅ​បំផុត​ដែល​ឆ្កែ​មួយ​ក្បាល​ឈ្មោះ ថៃ​សាន់ (Tyson) បាន​បាត់បង់ ជីវិត​ដោយសារ​ពស់​ចឹក​បន្ទាប់ពី​វា​ព្យាយាម​ការពារ​គ្រួសារ​ម្ចាស់​របស់​វាពី​ពស់វែក​កំណាច នៅ​ម៉ោង ២ រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​៥ ខែមីនា​។
​ ​
លោក អាមីន សារី​ហ្វ (Ameen Sharif) ម្ចាស់​ឆ្កែ​ដ៏​ស្មោះត្រង់​ដែល​មកពី​ក្រុង​ប៊ូ​បា​ណេ​ស្វា (Bhubaneswar) រដ្ឋ​អូ​ឌី​សា (Odisha) ប្រទេស​ឥណ្ឌា​បាន​ភ្ញាក់​ពី​ដំណេក​ក្រញាង​ដោយ សារ​ឮ​សំឡេង​ឆ្កែ​ព្រុស​ខ្លាំងៗ ហើយ​គាត់​ក៏​ស្ទុះ​ទៅ​មើលឃើញ​ឆ្កែ​របស់គាត់​កំពុង​ប្រយុទ្ធ នឹង​ពស់វែក​។
​ ​
ពេល​ចេញមក​ឃើញ លោក អាមីន សារី​ហ្វ និង​គ្រួសារ​របស់គាត់​បាន​ព្យាយាម​អន្តរាគមន៍​ទាន់ ប៉ុន្តែ​មិនទាន់​ទាំង​បាន​ជួយ​អ្វី​ផង ឆ្កែ​ពូជ Dalmatian អាយុ​មួយឆ្នាំ​កន្លះ​ដ៏​ក្លាហាន​របស់​ពួកគេ សម្លាប់​ពស់​នេះ​បាន​បាត់ទៅហើយ​។
​ ​
ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ ឆ្កែ​នេះ​ក៏ត្រូវ​ពស់​ចឹក​ចំ​មុខ​ដែរ​។ គ្រួសារ​នេះ​បាន​ព្យាយាម​ទាក់ទង​ទៅ ពេទ្យសត្វ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​វា តែ​ទាក់ទង​មិនបាន​ព្រោះ​យប់​ជ្រៅ​ពេក​។ ហើយ​អកុសល ឆ្កែ​នេះ​ក៏បាន​បាត់បង់​ជីវិត​ក្នុង​រយៈពេល​កន្លះ​ម៉ោង ធ្វើឱ្យ​ម្ចាស់​បានត្រឹមតែ​សោកសៅ​៕ ប្រែ​សម្រួល​: ខុម

#