អាណិត​ណាស់​! ឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ពេក ហើយ​ដេក​ក៏​មិនបាន​អង្វរ​ឱ្យ​គ្រូពេទ្យ កាត់​ដៃ​ទាំងពីរ​ចោល

392
ចែករម្លែក

​បុរស​ដ៏​កំសត់​ម្នាក់​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​កើត​ជំងឺ​ចម្លែក Treeman Syndrome បាន​អង្វរករ​ឱ្យ​ក្រុមគ្រូពេទ្យ​ជួយ​កាត់​ដៃ​ទាំងពីរ​របស់ខ្លួន​ចោល​ដោយសារតែ​ឈឺចាប់​ខ្លាំង​មិនអាច​ទ្រាំ​បាន និង​ពិបាក​ដេក​។
​ ​
​ជំងឺ​នេះ​បានធ្វើឱ្យ​ដុះ​កោសិកា​ស្បែក​រឹងៗ​ពេញដៃ ជើង មុខ និង​ត្រចៀក​ព្រមទាំង​ផ្នែក ខ្លះ​នៃ​រាងកាយ​ដែល​ត្រូវ​កម្ដៅថ្ងៃ​ប្រៀប​ដូច​ឫស​ឈើ​គួរឱ្យខ្លាច​។
​ ​
​កាសែត​អង់គ្លេស Daily Mail បាន​ចុះផ្សាយ​ថា បុរស​ក្រីក្រ​ឈ្មោះ អាប់​ឌុល បា​ចាន​ដា (Abul Bajandar) វ័យ ២៨ ឆ្នាំ​ដែល​ពីមុន​ជា​អ្នក​អូស​ឆៃ​កែវ​ចិញ្ចឹមជីវិត បាន​ឆ្លងកាត់​ការ វះកាត់​ចំនួន ២៥ ដង​រួចមកហើយ​ចាប់តាំងពី​ឆ្នាំ​២០១៦​ដើម្បី​កាត់​កោសិកា​ស្បែក​រឹង​ដូច ឫស​ឈើ​ចេញពី​ដៃ និង​ជើង​របស់គាត់​។
​ ​
​បុរស​រូបនេះ​បានចាប់ផ្តើម​មាន​ជំនឿ​ចិត្ត​ថា​គ្រូពេទ្យ​បាន​ព្យាបាល​ជំងឺ​គាត់​ជា​ហើយ កាលពី​ឆ្នាំ​២០១៧ បន្ទាប់ពី​វះកាត់​យក​កោសិកា​ស្បែក​រឹងៗ​អស់​ចំនួន ៥ គីឡូ​។ ប៉ុន្តែ ពេលនេះ​វា​បាន​ដុះ​មកវិញ​កាន់តែ​ច្រើនឡើងៗ​។​
​ ​
​ករណី​បុរស​កូន​មួយ​រូបនេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពេញ​ពិភពលោក ជាពិសេស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដោយសារតែ​ការប្រឹងប្រែង​តស៊ូ​របស់គាត់ ប្រឆាំងនឹង​ជំងឺ​ចម្លែក​ដែល​កើត​លើ​មនុស្ស​តែ​ប្រមាណ ២០០​នាក់​ទូទាំង​ពិភពលោក នេះ​៕ ប្រែ​សម្រួលៈ ខុម​