អាណិត​ណាស់​!! មន្ត្រីនគរបាល​ម្នាក់​រវល់​ប្រចាំការ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​

475
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: ផ្ទះក្បឿង​៣​ខ្នង​របស់​មន្ត្រីនគរបាល​ស្រុក​កំពង់ត្រឡាច ស្ថិត​ក្នុងភូមិ ស្រែ​ព្រៃ ឃុំ​អូរឫស្សី ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង កាលពី​រសៀល​ថ្ងៃទី​៦ ខែ​កម្ភៈ ឆ្នាំ​២០១៩ សង្ស័យ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

​ម្ចាស់ផ្ទះ​ឈ្មោះ លី សំអាត ជា​មន្ត្រីនគរបាល​ផ្នែក​ព្រហ្ម​ទ​ណ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​។ ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ក្នុង​ខណៈពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ ដោយ​ជាប់រវល់​ប្រចាំការ​។​

​នៅក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច បានចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាមៗ ផងដែរ ទើប​ភ្លើង​រលត់​មិនអាច​ឆេះ​រាល​ទៅ​កន្លែង​ផ្សេងទៀត​បាន​។ អគ្គិភ័យ​បាន​ឆេះ​បំផ្លាញ​ផ្ទះក្បឿង​៣​ខ្នង​ជញ្ជាំង​ក្តារ​ទាំងស្រុង លុយ​ដុល្លារ​ចំនួន ២,០០០​ដុល្លារ លុយ​ខ្មែរ​៦០​ម៉ឺន​រៀល និង​មាស​ចំនួន​៥​ជី​៕ ល​