អាណិត​ណាស់​! មានតែ​ជើង​មុខ​ពីរ ប៉ុន្តែ​ប្រឹង​ត្រដរ​រត់​ចុះ​ទឹក​លេង​ជាមួយ​គេ​

334
ចែករម្លែក

​ឆ្កែ​មួយ​ក្បាល​ដែល​មានតែ​ជើង​មុខ​ពីរ​គួរឱ្យ​អាណិត​ខំប្រឹង​ត្រដរ​លេង​ជាមួយ​សម្លាញ់ សុនខ​គ្នា​វា​ហេតុតែ​ចង់​សប្បាយ ថ្វីបើ​វា​ពិការ​យ៉ាងនេះ​ក្ដី​។
​ ​
​រូបភាព​គួរឱ្យ​ខ្លោចចិត្ត​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​សុខ​ពិការ​អាយុ ១ ឆ្នាំឈ្មោះ លូ​ថេ​នែ​ន ឌែ​ន (Lieutenant Dan) ប្រឹង​រត់​ដោយ​ជើង​ពីរ​យ៉ាង​ស្វាហាប់​ចូលក្នុង​សមុទ្រ ហែល​ទឹក​លេង និង​ខាំ​ពាំ​ថាស​ជ័រ​ឡើងមក​លើគោក​វិញ​យ៉ាង​សប្បាយ​នៅ​ឆ្នេរ​ខ្សាច់ ផេ​សា​ខូ​ឡា (Pensacola Beach) ក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍ មុន​។
​ ​
​សូមបញ្ជាក់ថា ឆ្កែ​ពូជ Treeing Walker នេះ​ពិការ​បែបនេះ​ពី​កំណើត​។ ប៉ុន្តែ​ទោះបីជា​វា ពិការ​យ៉ាងណាក្ដី ក៏​វា​នៅតែ​ជម្នះ​ប្រឹង​ដើរ និង​រត់​មិនឱ្យ​ចាញ់​គ្នា​វា​ដែលមាន​ជើងល្អ ឡើយ​។​

​ក្រោយ​រូបថត​ទាំងនេះ ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គមមនុស្ស​ម្នា​បាន សម្ដែង​ការអាណិតអាសូរ និង​សរសើរ​វា​យ៉ាងខ្លាំង​៕ ប្រែ​សម្រួលៈ ខុម