អាណិត​ណាស់​! ស្លាប់​ព្រោះតែ​ក្រពះ​ស្រេកឃ្លាន​ចេញ​រក​ចំណី

949
ចែករម្លែក

​ដំរី​យ៉ាង​ធំ​មួយ​ក្បាល​ដែល​អង្គការ​មូលនិធិ​សត្វព្រៃ World Wildlife Fund បញ្ជាក់ថា​ជា​ដំរី​ជិត​ផុត​ពូជ បាន​ថប់ដង្ហើម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ប្រទេស​ឥណ្ឌា កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​វា​ព្យាយាម​ផ្លោះ​របង​កសិដ្ឋាន​ដើម្បី​ស្វែងរក​ចំណី​។

​វីដេអូ​ឃ្លី​ប​ដ៏​រំជួលចិត្ត​មួយ ដែល​គេ​ថត​បាន​នៅ​ឧទ្យាន​ជាតិ​ណាហ្គា​ហូ​ឡេ (Nagarhole National Park) ក្នុង​រដ្ឋកា​ណា​តា​កា (Karnataka) ប្រទេស​ឥណ្ឌា ភាគខាងត្បូង បង្ហាញ​ពី​សកម្មភាព​អ្នកស្រុក​ជួយ​លើក​វា​ដាក់​ចុះក្រោម បន្ទាប់ពី​វា​ជាប់​លើ​របង ហើយ​ថប់ដង្ហើម​ស្លាប់​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ផ្សាយ​ថា ដំរី​ដែល​ជិត​ផុត​ពូជ​នេះ​បាន​ផ្លោះ​របង​ដើម្បី​រក​ដំ​ណី តែ​ជា​អកុសល​ផ្លោះ​មិន​ផុត ក៏​ជាប់​ពាក់កណ្តាល​ខ្លួន​ហើយ​ថប់ដង្ហើម​ស្លាប់​តែម្តង​ដោយសារ គ្មាន​អ្នកណា​ដឹង​។ យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ដំរី​ឥណ្ឌា ដ៏​ធំ​មួយ​ក្បាល​នេះ មាន​អាយុ ៤២ ឆ្នាំ​៕ ប្រែ​សម្រួល​: ខុម​