អាណិត​ណាស់​! អាយុ​មិនទាន់​មួយ​ខួប​ផង​ដុះ​ដុំ​ទឹករងៃ​ធំ​ប៉ុន​ប៉េងប៉ោង​ពីលើ​ក្បាល

249
ចែករម្លែក

​ទារិកា​ដ៏​អភ័ព្វ​ម្នាក់​ឈ្មោះ អឹម​ខេ គ្រូ​ស (MK Cruz) អាយុ ១១ ខែ​កើតមក​មាន​ដុំ​សាច់ ទឹករងៃ​ដុះ​ពីលើ​ក្បាល​របស់​នាង ហើយ​វា​ចេះតែ​រីក​ធំ​មិន​ឈប់​រហូត​ប៉ុន​ប៉េងប៉ោង គួរឱ្យ​ស្លុត​។

​ដុំ​ទឹករងៃ​នេះ​រីក​ធំ​ជាង​ក្បាល​របស់​នាង​ទៅទៀត រហូត​ប៉ះពាល់​ដល់​គំហើញ​របស់ នាង​ព្រោះតែ​គ្រួសារ​នាង​ក្រីក្រ​ខ្វះ​លទ្ធភាព​រក​គ្រូពេទ្យ​ជួយ​វះកាត់​សង្គ្រោះ​ជីវិត​របស់​នាង​។

​ដោយ​ក្ដី​អាណិតអាសូរ ប្រជាជន​ក្នុង​សហគមន៍​ស្ថិតក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កំពុងតែ​ខ្នះខ្នែង​ជួយ​ឪពុកម្តាយ​របស់​ទារិកា​នេះ​រៃអង្គាសប្រាក់​ដើម្បី​ចេញថ្លៃ​វះកាត់​។​

​ម្ដាយ​វ័យក្មេង​របស់​នាង​ឈ្មោះ ឃែ​ស​លីម ចា​វ៉ូ​សូ (Cathleen Chavoso) និយាយថា​៖ “​សូមឱ្យ​កូនស្រី​ខ្ញុំ​រួច​ផុតពី​គ្រោះថ្នាក់​”​។​

​នាង ឃែ​ស​លីម ចា​វ៉ូ​សូ វ័យ ១៨ ឆ្នាំ និង​ប្ដី​ឈ្មោះ រ៉េ​ណា​ល់​ដូ គ្រូ​ស (Reynaldo Cruz) អាយុ ៣២ ឆ្នាំ​ជឿថា កូនស្រី​របស់ខ្លួន​មាន​ជំងឺ​ម្យ៉ាង​ឱ្យ​ឈ្មោះថា hydrocephalus​។ ជំងឺ​នេះ​បង្ក​ឱ្យ​ដុំ​ពងទឹក​រងៃ​នៅក្នុង​ខួរក្បាល​រីក​កាន់តែ​ធំ​ឡើងៗ​បន្ថែម​សម្ពាធ​ពីលើ លលាដ៍ក្បាល និង​ខួរក្បាល​។

​អ្នកជំនាញ​និយាយថា ជំងឺ​នេះ​ដែល​គេ​ស្គាល់​ជាទូទៅ​ថា Down’s syndrome កើតឡើង លើ​ទារក​ម្នាក់​ក្នុងចំណោម​រាល់​កំណើត​ទារក ១.០០០៕ ប្រែ​សម្រួលៈ ខុម