អាណោចអាធម្ម​មែន ! ជិះ​ម៉ូតូ​បុក​បង្គោល​ផ្លូវ​ឆេះ​ខ្ទេច​ទាំង​ម៉ូតូ​ស្លាប់​ទាំង​មនុស្ស​

181

(​ព្រះសីហនុ​)៖​ពិតជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អា​ណោ​ធ​អាធម្ម​មែន​ដែល​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ផ្លូវ​បណ្តាលឱ្យ​ឆេះ​ខ្ទេច​ទាំង​ម៉ូតូ​និង​ស្លាប់​ទាំង​មនុស្ស​។​

​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និយាយថា ករណីនេះ កើតឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៣៣​និង​១៣៤ ភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ។​

​ជនរងគ្រោះ​ឈ្មោះ គឹម សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក KAWASAKI NINJA ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1GQ-8784​។​