អាថ៌កំបាំង​ជួយ​ឱ្យ​គេង​លក់​ស្រួល​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​ងងុយគេង​

1843
ចែករម្លែក

​មាន​មូលហេតុ​ជាច្រើន​ដែល បណ្តាលឱ្យ​គេង​មិន​លក់​ដូចជា​ខ្វា​យ ខ្វល់ ឬ​តានតឹង​អារម្មណ៍ ទម្លាប់​ជក់បារី ទទួលទាន​ស្រា​កាហ្វេ​ច្រើន​ខុស​ម៉ោង ពេលធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ធ្វើការ​វេន យប់​បរិភោគ​ច្រើនពេក​មុនពេល​ចូល គេង ឬ​មាន​ជំងឺ​ផ្សេងៗ ។​

​បើ​ការ​គេង​មិន​លក់​អូសបន្លាយ យូរថ្ងៃ​នឹង​បង្ក​គ្រោះថ្នាក់​យ៉ាងច្រើន​ទៅ ដល់​សុខភាព​រួមមានៈ​

១-​ឥទ្ធិពល​ដល់​លទ្ធភាព​មានគភ៌​
​គេង​មិន​លក់​ធ្វើឱ្យ​សកម្មភាព ជីវសាស្ត្រ​របស់​សរីរាង្គ​ត្រូវ​ច្របូកច្របល់​ជះឥទ្ធិពល​ទៅដល់ អ័រម៉ូន​ធ្វើឱ្យ អ្នកមាន​អារម្មណ៍​តានតឹង អស់កម្លាំង​… វា​ជា​មូលហេតុ​នាំឱ្យ​រដូវ​មិន​ប្រក្រតី បណ្តាលឱ្យ​ថយចុះ​លទ្ធភាព​មានគភ៌ ។​

​ក៏ដូចជា​ស្ត្រី​ដែរ បុរស​ដែលមាន​ជំងឺ គេង​មិន​លក់​នឹងមាន​អារម្មណ៍​អស់ កម្លាំង រសេះរសោះ ផ្តើម​ពី​នោះ បរិមាណ​អ័រម៉ូន​បុរស​ក៏ត្រូវ​ច្របូក ច្របល់​ឥទ្ធិពល​ដល់​លទ្ធភាព​ផលិត​មេ ជីវិត ហើយ​គុណភាព​មេជី​វិត​ត្រូវ​ចុះ ខ្សោយ ។​

២-​ដាច់​សរសៃឈាម​ខួរក្បាល​
​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​បង្ហាញ ថា អ្នក​គេង​ក្រោម​៦​ម៉ោង​ក្នុង​មួយ​យប់​មាន​ហានិភ័យ​ដាច់ សរសៃឈាម​ខួរ ក្បាល​ខ្ពស់​គួរសម ។​
​ ​
៣-​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​
​គេង​តិច គេង​មិន​ស្កប់​នឹងធ្វើ​ឱ្យ បរិមាណ​ស្ករ​ក្នុង​ឈាម​កើនឡើង​ទន្ទឹម​នោះ​ក៏​ធ្វើឱ្យ​ដំណើរ បំប្លែង​សារជាតិ ក្នុង​សរីរាង្គ​ត្រូវ​យឺត​មកវិញ ។ នេះ​ជា មូលហេតុ​នាំឱ្យ​អ្នក​ងាយ​កើត​ជំងឺ​ធាត់ និង​ទឹកនោមផ្អែម ។​
​ ​
៤-​ខ្វាយខ្វល់ និង​ធ្លាក់​ទឹកចិត្ត​
​គេង​មិន​លក់​ធ្វើឱ្យ​សភាព​ផ្លូវចិត្ត មិនល្អ​អាច​រិះគិត​អំពី​រឿង​អសកម្ម​ធ្វើឱ្យ កើន​ការ​ខ្វាយខ្វល់ បាត់​ការប្រមូលផ្តុំ នៅពេល​ថ្ងៃ ។ យូរៗ​ទៅ​វា​អាច​នាំឱ្យ អ្នក​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ។​

៥-​កើន​លទ្ធភាព​កើត​មហារីក​
​ការស្រាវជ្រាវ​មួយ​នៅ​អង់គ្លេស រកឃើញថា ស្ត្រី​គេង​តិចជាង​៦​ម៉ោង ក្នុង​មួយ​យប់ នឹង​ងាយ​កើត​មហារីក សុដន់ និង​មហារីក​ពោះវៀន ។​

៦-​កើត​ជំងឺ​សរសៃឈាម​បេះដូង​
​អ្នក​គេង​តិចជាង​៦​ម៉ៅ​ង​ក្នុង​មួយ យប់​មាន​ដល់​៤៨​ភាគរយ​ក្នុងចំណោម​នោះ​កើត​ជំងឺ​សរសៃឈាម បេះដូង ឬ ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង ។​

​អាថ៌កំបាំង​ជួយ​ឱ្យ​គេង​លក់​ស្រួល​
​ទោះបី​គេង​មិន​លក់​ដោយ​មូលហេតុ អ្វី​ក៏ដោយ​អ្នក​អាច​ប្រើ​វិធី​ដ៏​ងាយស្រួល​ខាងក្រោម​នេះ នឹង​ទទួលបាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ ពេទ្យ​នោះ គឺ “​មុន​ចូល​គេង​ចូរ​ម៉ាស្សា បាតជើង​ឱ្យ​ក្តៅ​” ។ ជើង​ក្តៅ គឺ​ពោះ​ក្តៅ​, ខ្លួន​ក្តៅ ។ នោះ​ជា​លក្ខខណ្ឌ​ដំបូង ដើម្បី គេង​លក់​ស្រួល ។ បន្ទាប់មក “​ប្រើ​ម្រាម កណ្តាល​នៃ​ដៃ​នាង​ខាងឆ្វេង​គោះ​លើ ជីពចរ​ចន្លោះ​ចិញ្ចើម​ទាំង​២​ប៉ុន្មាន​នាទី នឹង​ធ្វើឱ្យ​ចង្វាក់បេះដូង​ស្ថិរភាព ហើយ ស្មារតី​បាន​ស្រឡះស្រឡំ ។ ដៃ​ឆ្វេង​ឆ្លុះ បញ្ចាំង​បេះដូង ម្រាមដៃ​កណ្តាល​ឆ្លុះ បញ្ចាំង​ក្បាល​”​។​
​ ​
​ធម្មតា​អ្នកនឹង​ឃើញ​ប្រសិទ្ធភាព ភ្លាមៗ​តាំងពី​លើកដំបូង ចំពោះ​ជំងឺ​ដែល​បណ្តាលឱ្យ​គេង មិន​លក់​រ៉ាំរ៉ៃ ចូរ​អត់ធ្មត់​ធ្វើ​មួយ​សប្តាហ៍​នឹងមាន ប្រសិទ្ធ​ភាពល្អ ៕ ប្រែ​សម្រួលៈ ខុម​