អាថ៌កំបាំង​នៃ​ពេជ្រ​ខៀវ​ដ៏​កម្រ ដឹង​ហើយ​ពិតជា​មិនធម្មតា​

1253
ចែករម្លែក

​ពេជ្រ​ខៀវ​ដ៏​កម្រ​មួយ​មាន​ឈ្មោះថា “Hope Diamond” (​ពេជ្រ​ក្តីសង្ឃឹម​) ដែលជា​គ្រឿង អលង្ការ​ល្បីល្បាញ​បំផុត​មួយ​របស់​ពិភពលោក មាន​ប្រវត្តិ​ស្មុគស្មាញ​យ៉ាងខ្លាំង​ដោយបាន​ឆ្លង កាត់​ដៃ​មនុស្ស​ជាច្រើន​រួមមាន​សែ​រាជវង្សានុវង្ស ធនាគារិក អ្នក​ស្នង​មរតក និង​សូម្បី​ចោរ​ផងដែរ មុននឹង​ធ្លាក់​ដល់ដៃ​សារមន្ទីរ​ប្រវត្តិ​ធម្មជាតិ (Natural History Museum) នៅ​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្រាប់​ឱ្យ​មនុស្ស​ទូទៅ​គយគន់​ភាព​ទាក់ទាញ​របស់​វា​។​

​បើ​និយាយ​ពី​ប្រវត្តិ​ភូគព្ភសាស្ដ្រ​នៃ​ពេជ្រ​ខៀវ​វិញ គឺ​រឹតតែ​ស្មុគស្មាញ​ទៅទៀត នេះ​បើ​យោងតាម ការស្រាវជ្រាវ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ ដែល​បាន​បញ្ជាក់ថា ត្បូង​ពេជ្រ​ទាំងនេះ​ពិត ជា​កម្រ និង​មានតម្លៃ​ណាស់​។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ពេជ្រ​ខៀវ​ទាំងនោះ​កកើត​នៅក្នុង​ជម្រៅ​ដី​ជ្រៅ​ជាង​ពេជ្រ ធម្មតា​ឆ្ងាយ​ណាស់​។ ក្រុម​អ្នកវិទ្យាសាស្ដ្រ​បានធ្វើ​ការវិភាគ​ទៅលើ​ពេជ្រ​ខៀវ ចំនួន ៤៦ គ្រាប់ រួមទាំង​មួយគ្រា​ប់​បាន​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ផង​ដែល​លក់បាន​ថ្លៃ​រហូតដល់​ទៅ ២៥ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ ហើយ​បាន​កំណត់ថា ពេជ្រ​ទាំងនោះ​អាច​កកើត​ក្នុង​ជម្រៅ​ដី​យ៉ាងតិច ៦៦០ គីឡូម៉ែត្រ​។ ពួកគេ​បាន​អះអាងថា ពេជ្រ​ខៀវ​មាន​ត្រឹម​ប្រហែល ០,០២ ភាគរយ​ប៉ុណ្ណោះ នៃ​ត្បូង​ពេជ្រ​ទាំងអស់​៕ ប្រែ​សម្រួល​: ខុម

#