អាថ​កំបាំង​ដើមឈើ​បេ​តិ​ភណ្ឌ​វៀតណាម​នៅ​ដែនដី​សណ្ដរ​ទន្លេមេគង្គ​

699
ចែករម្លែក

ដើមឈើ banyan ដ៏​អាថ៌កំបាំង​មួយ​ដើម​មាន​អាយុកាល​រហូតដល់​ទៅ ១៥០ ឆ្នាំ​នៅ ក្រុង​កាន​ថឺ (Can Tho City) ដែលជា​ទីក្រុង​ធំ​បំផុត​ទី​៤ នៅ​ប្រទេស​វៀតណាម និង​ជា ទីក្រុង​ធំ​បំផុត​នៅ​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ (Mekong Delta) ហើយ​ឫស​រប​ស់វា​ដុះ ចាក់ស្រេះ​ច្រូងច្រាង លាតសន្ធឹង​លើ​ផ្ទៃដី​យ៉ាង​ធំ​គួរឱ្យភ្ញាក់ផ្អើល​។
​ ​
ដើមឈើ​កម្ពស់ ១០ ម៉ែត្រ​នៅ​តំបន់ស​ក្ការបូជា Gian Gua ក្នុង​តំបន់ Nhon Nghia ស្រុក Phong Dien នេះ​បាន​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​សម័យកាល​។ ឫស​ធំៗ​ដុះ​ធ្លាក់​ស្ដា​ក ពី​ដើម និង​មែក​របស់​វា ធ្វើឱ្យ​វា​លូត​ចាក់ស្រេះ​លាតសន្ធឹង​រហូតដល់​ទៅ​ប្រមាណ ៣.០០០ ម៉ែត្រការ៉េ​យ៉ាង​អស្ចារ្យ​។​

​លោក ប៉ា ហូ (Ba Ho) វ័យ ៦៤ ឆ្នាំ​ដែលជា​អ្នកបម្រើ​ការងារ​នៅ​ទី​សក្ការបូជា​ខាងលើ និយាយថា “​ចំនួន​ឫស​ដើមឈើ​នេះ​មិនត្រូវ​បានកំណត់​ជាក់លាក់​ទេ ប៉ុន្តែ​ប្រាកដ ជា​លើសពី ១.០០០ ឫស​។ ដោយសារ​ឫស​ច្រើន​ស្អេកស្កះ វា​បឺត​ជាតិ​ទឹក និង​សារធាតុ ចិញ្ចឹម​គ្រប់គ្រាន់​ឱ្យ​វា​រស់​យ៉ាងរឹងមាំ​”​។
​ ​
គាត់​បាន​គូសបញ្ជាក់ថា មនុស្ស ៤ ក្រុម​ដាក់​វេន​គ្នា​ជួយ​ថែ​ទាំង​ដើមឈើ​នេះ និង​បោសសម្អាត​ទី​សក្ការបូជា​នេះ​។​
​ ​
ទោះជា​យ៉ាងណា ប្រភពដើម​នៃ​ដើមឈើ​នេះ​នៅតែ​ជា​អាថ៌កំបាំង​នៅឡើយ​រហូត មកទល់​សព្វថ្ងៃ សូម្បី​អ្នករស់នៅ​ទីនេះ​ក៏​មិនដឹង​ដែរ​។ ចាស់ៗ​ជាច្រើន​និយាយថា ដើមឈើ​នេះ​ធំ​តាំងពី​ពួកគាត់​នៅ​តូចៗ​ម្ល៉េះ ក្នុងនោះ​រួមទាំង​បុគ្គលិក​បម្រើ​ការងារ នៅទីនេះ​ផង​។
​ ​
ឫស​ថ្មីៗ​ជាច្រើន​បន្ត​ដុះ​ពី​មែក​របស់​វា ចំណែកឯ​ដើម​ដ៏​សំខាន់​របស់​វា​មិនធំ​ដូចដើម ឈើ​ត្រូ​ពិ​ក​ចំណាស់ៗ​ឡើយ ដោយមាន​ទំហំ​ត្រឹមតែ​កន្លះ​ឱប​មនុស្ស​ធំ​ប៉ុណ្ណោះ​។ មែក​របស់​វា​ដុះ​រមួល​ខ្វាត់ខ្វែង ធ្វើឱ្យ​កន្លែង​នេះ​មាន​ខ្យល់​យ៉ាង​អាថ៌កំបាំង​ហើយ​បាន ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​។
​ ​
​ដើមឈើ​បុរាណ​នេះ​ក៏​ជា​ដើមឈើ​បេតិកភណ្ឌ​វៀតណាម​ដំបូងបង្អស់​ដែរ​នៅ​តំបន់​ដី សណ្ដរ​ទន្លេមេគង្គ ព្រោះ​មានការ​ទទួលស្គាល់​ពីស​មា​គម​វៀតណាម ដើម្បី​អភិរក្ស ធម្មជាតិ និង​បរិស្ថាន (Vietnam Association for Conservation of Nature and Environment)​។
​ ​
នៅ​ពីក្រោម​ឫស​ខ្វាត់ខ្វែង​ចាក់ស្រេះ​របស់​ដើមឈើ​នេះ​ធ្លាប់​ក្លាយជា​មូលដ្ឋាន​លាក់ ខ្លួន​របស់​ក្រុម​ចលនា​បដិវត្តន៍​ប្រឆាំង​អាណានិគម​បារាំង​និង​ការឈ្លានពាន​របស់ អាម៉េរិក​។ Gian Gua ត្រូវបាន​ក្រុង​កាន​ថឺ ទទួលស្គាល់​ជាទីគោរព​សក្ការបូជា ក្នុង​ឆ្នាំ​២០១៣​។
​ ​
សូមបញ្ជាក់ថា ការចូល​ទស្សនា​តំបន់​គោរព​សក្ការបូជា​នេះ​គឺ​ឥតគិតថ្លៃ​គ្មាន​ការ លក់​សំបុត្រ​ទេ​៕ ប្រែ​សម្រួលៈ ខុម