អាន​រឿង​ឃាតកម្ម​ច្រើនពេក បែក​កម្មដ្ឋាន​សម្លាប់​មិត្តស្រីដ៏​រន្ធត់​

483

​តុលាការ​រុស្ស៊ី​បានប្រកាស​គួរឱ្យភ្ញាក់ផ្អើល​ថា យុវជន​រុស្ស៊ី ម្នាក់​បានក្លាយ​ជា​ជន​ស៊ីសាច់​មនុស្ស និង​បិសាច​ជញ្ជក់​ឈាម បន្ទាប់ពី​អាន​រឿង​ឃាតកម្ម​បែប​សាសនា​តាម​អ៊ិន​ធឺ​ណិ​ត​ច្រើនពេក នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២០ ខែកក្កដា​។

​ស្ត្រី​រងគ្រោះ​ឈ្មោះ អូ​ល​ហ្គា ប៊ូ​ឌូ​ណូ​វ៉ា (Olga Budunova) អាយុ ៤៥ ឆ្នាំ​ត្រូវបាន​ប្រុស​ស្នេហ៍ វ័យក្មេង​ឈ្មោះ ដ្មី​ទ្រី លូ​ជីន (Dmitry Luchin) វ័យ ២១ ឆ្នាំ​សម្លាប់​យ៉ាង​ឃោរឃៅ ដោយ​យក​ដប ស្រា​កំបែក​ចាក់​ក្បាល ២៥​ដង មុនពេល​យក​កាំបិត​បុ័ងតោ​កាប់​ចិញ្ច្រាំ​សាកសព​នៅផ្ទះ របស់​ជន រងគ្រោះ នៅ​តំបន់​ប្រជុំជន​វ៉ាល់​ដៃ (Valdai) ប្រទេស​រុស្ស៊ី​។​

​បន្ទាប់មក ជនល្មើស​បាន​ខ្វេះ​យក​ខួរក្បាល​របស់​ជនរងគ្រោះ​ទៅ​បំពង​ស៊ី និង​ថែមទាំង​ផឹក​ឈាម របស់​ជនរងគ្រោះ​ទៀតផង​។ តុលាការ​បញ្ជាក់ថា ឃាតករ​ដែលជា​អតីត​ទាហាន​រូបនេះ​គ្មាន​ជំងឺ សរសៃប្រសាទ​ទេ ហើយ​អាច​យកទៅ​កាត់ទោស​បាន​។

​ឃាតកម្ម​ដ៏​សាហាវ​នេះ បានកើត​ឡើង​នៅផ្ទះ​របស់​ជនរងគ្រោះ​នៅ​ថ្ងៃ​សិទ្ធិនារី​អន្តរជាតិ ដែលជា ថ្ងៃបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នៅ​ប្រទេស​រុស្ស៊ី ខណៈពេល​ពួកគេ​ទាំងពីរ​ផឹកស៊ី​សាសង​ស្នេហា​ផ្អែមល្ហែម​។

​ក្រោយពេល​ត្រូវ​ឃាត់ខ្លួន ជនល្មើស​សារភាព​ប្រាប់​ប៉ូលិស​ថា “​ខ្ញុំ​ចូលចិត្ត​រសជាតិ​ខួរក្បាល​របស់ នាង​។ បន្ទាប់មក ខ្ញុំ​ក៏​ផឹក​ឈាម​របស់​នាង​”​។

​សូមបញ្ជាក់ថា ជននេះ​ប្រឈម​ទោស​ជាប់ពន្ធនាគារ មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញ​ដូច​ការ ចោទប្រកាន់​ខាងលើ​មែន​៕ ប្រែ​សម្រួល​: ខុម​