អាបេ​ត្រៀម​យន្តហោះ​ដើម្បី​ដឹក​ជនជាតិ​ជប៉ុន​មក​ពី​ទីក្រុង​វូ​ហាន​

392
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​បាន​ត្រៀម​រៀបចំ​ដឹក​ជនជាតិ​ជប៉ុន​ពី​ទីក្រុង​វូ​ហាន​របស់​ចិន​មក​កាន់​ប្រ​​ទេស​វិញ​ចំ​ពេល​មាន​ការផ្ទុះ​វីរុស​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ទីនោះ​។​

​លោក​អាបេ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជនជាតិ​ជប៉ុន​ណា​ដែល​មាន​បំណង​ចង់អោយ​គេ​ជម្លៀស នឹង​ត្រូវ​ដឹក​ចេញ​តាម​យន្តហោះ​ឈ្នួល​។​លោក​បាន​ពិភាក្សា​​ជាមួយ​អាជ្ញាធរ​ចិន​អំពី​ផែន​ការជម្លៀស​មនុស្ស​នេះ និង​មន្ត្រី​ជប៉ុន​កំពុង​ធ្វើ​ការត្រៀម​ជម្លៀស​មនុស្ស​នៅ​ចុង​សប្តាហ៍​នេះ​។​

​ស្ថាន​កុងស៊ុល​អាម៉េរិក​នៅ​វូ​ហាន​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​ជម្លៀស​បុគ្គលិក​របស់​ខ្លួន និង​ពលរដ្ឋ​អាម៉េរិក​ខ្លះ​តាម​យន្តហោះ​ឈ្នួល​។​ចំណែក​ស្ថាន​​កុងស៊ុល​បារាំង​ក្នុង​ទីក្រុង​នេះ ក៏​ពិចារណា​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​វូ​ហាន​៕​ប្រែ​សម្រួល​៖​វាសនា​

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃអាទិត្យ​