អាពាហ៍ពិពាហ៍​ត្រូវ​លុបចោល ក្រោយ​ឪពុក​កូនកំលោះ និង​ម្ដាយ​កូនក្រមុំ​លួច​ពង្រត់គ្នា

285
ចែករម្លែក

កំលោះ​ក្រមុំ​ឥណ្ឌា​មួយគូ​ដែល​ត្រូវ​ដឹក​ដៃ​គ្នា​ចូល​រោងការ​ខែ​ក្រោយនេះ​ហួសចិត្ត និង​តក់ស្លុត យ៉ាងខ្លាំង បន្ទាប់ពី​ម្ដាយ​របស់​កូនក្រមុំ និង​ឪពុក​របស់​កូនកំលោះ​លួច​ពង្រត់គ្នា​បាត់​។
​ ​
​កូនក្រមុំ និង​កូនកំលោះ​ដែល​មកពី​រដ្ឋ​ហ្គូ​ចា​រ៉ា​ត (Gujarat) ប្រទេស​ឥណ្ឌា បានសម្រេច​លុប ចោល​អាពាហ៍ពិពាហ៍​របស់ខ្លួន ដែល​ត្រូវ​ចូល​រោង​នៅ​សប្ដាហ៍​ទី​២ នៃ​ខែកុម្ភៈ បន្ទាប់ពី​ដឹងថា ឪពុកម្ដាយ​របស់​ពួកគេ​លួច​ពង្រត់គ្នា​។
​ ​
កាសែត The Times of India បាន​ចុះផ្សាយ​ថា ឪពុក​កូនកំលោះ​វ័យ ៤៨ ឆ្នាំ​ដែលជា​ពាណិជ្ជករវាយ​ន​ភណ្ឌ​បាន​បាត់​ខ្លួន​ជាមួយ​ម្ដាយ​កូនក្រមុំ​វ័យ ៤៦ ឆ្នាំ​កាលពី​ថ្ងៃទី​១០ ខែមករា​។
​ ​
កាសែត​ដដែល​បាន​ចុះផ្សាយ​ថា​ឪពុកម្ដាយ​ទាំងសងខាង​ស្គាល់គ្នា​តាំងពី​វ័យ​កុមា​រហើយ​ពួកគេ ក៏​ជា​អ្នកជិតខាង​គ្នា​ដែរ​នៅ​តំបន់​ជាយក្រុង​កាតា​ហ្គា​ម (Katargam) ក្នុង​ក្រុង​ស៊ូ​រ៉ា​ត (Surat)៕ ប្រែ​សម្រួលៈ​ខុម​