អាពាហ៍ពិពាហ៍​ពិសេស​សម្រាប់​ក្មេង​អាយុ​២​ឆ្នាំ​ដែល​កើតរោគ​កោសិកា​ស​

1017
ចែករម្លែក

វីដេអូ មួយ ដែល បង្ហាញ ពិធី រៀបការ មួយ របស់ កូនក្មេង ពីរ នាក់ ដែលមាន អាយុ មិន ដល់ បី ឆ្នាំ ផង បាន ក្លាយជា ពេញនិយម តាម អន ឡាញ កាលពីពេល ថ្មីៗ ដោយ ទាក់ទាញ អ្នកទស្សនា ជាច្រើន ព្រោះតែ កូនក្មេង សំណាងអាក្រក់ នេះ កើត ជម្ងឺ កោសិកា ស ឬ ឈាមស ស៊ី ឈាម ក្រហម ។

ពិធី អាពាហ៍ពិពាហ៍ ពិសេស នេះ ត្រូវបាន រៀបចំ ធ្វើ កាលពី ថ្ងៃ ចន្ទ ទី ២៦ មីនា នៅ ក្រុង ប៉េកាំង ហើយ ក្រៅពី ឪពុកម្តាយ របស់ វា អ្នកចូលរួម សុទ្ធតែជា អ្នកស្ម័គ្រចិត្ត ដែល រំពឹងថា ក្មេង ទាំងពីរ នឹងមាន សុខភាព ល្អ ឡើងវិញ ដោយសារ ជំនួយ ពី អ្នកដទៃ ។

ក្មេង ដែល មកពី ខេត្ត ហ៊ូ ណាន ត្រូវបាន ពិនិត្យឃើញ កើត ជម្ងឺ កោសិកា ស myelogenous leukem( រាងកាយ ផលិត កោសិកា ស ច្រើន ពេក ) នេះ នៅ ឆ្នាំ ២០១៧ ជា ប្រភេទ ជម្ងឺឈាមសស៊ីឈាមក្រហម ធ្ងន់ធ្ងរ ដែល ពិបាក ព្យាបាល ។ ឥឡូវ ពួកគេ កំពុង ទទួល ការព្យាបាល វេជ្ជ សាស្ត្រ នៅ មន្ទីរពេទ្យ មួយ ក្នុង ក្រុង ប៉េកាំង ។

ពួកគេ បានទទួល ការព្យាបាល ដោយ ប្រើ គីមី ( chemotherapy) ជាច្រើន ដង តែ មិនបាន ធូរស្រាល ទេ ។ ពួកគេ កំពុង រង់ចាំ ការបណ្តុះ ខួរឆ្អឹង ទៀត ។

អាពាហ៍ពិពាហ៍ ដែល គ្មាន ការប្តូរ ចិញ្ចៀន និង ពិធីជប់លៀង ភ្ញៀវ ធ្វើ ឡើងជា និមិត្តរូប តាម បំណង របស់ ឪពុកម្តាយ របស់ ក្មេង ៕ដោយ៖វាសនា

ពួក អ្នក ស្ម គ្រ ចិត្ត បានផ្តល់ ទីតាំង សម្លៀកបំពាក់ និង ការតុបតែង ដល់ ក្មេង ទាំងពីរ សម្រាប់ អាពាហ៍ពិពាហ៍ រយៈពេល មួយ ម៉ោង