អាពាហ៍ពិពាហ៍​មិនមែន 1+1=2 ទេ តើ​ចម្លើយ​ជា​អ្វី​ទៅ​?

596
ចែករម្លែក
  • 27
    Shares

​អត្ថបទ​ខាងក្រោម​នេះ នឹង បង្ហាញ​អ្នក​ពី​ពាក្យ​៣​ម៉ាត់​ដែល​អ្នក គួរតែ​ចងចាំ​ទុក ព្រោះ​ជា​ពាក្យ​ល្អ ដែល​អ្នក​ម្តាយ​ផ្តាំ​ទៅ​កូន​ក្នុង​ថ្ងៃ មង្គលការ ដើម្បី​ទុកឱ្យ​កូន​កសាង គ្រួសារ​ថ្មី​បានល្អ ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​ពាក្យ​ទី​១ គឺ​អាពាហ៍ពិពាហ៍ មិនមែន​1+1=2​ទេ ប៉ុន្តែ​គឺ​ត្រូវតែ​ជា 5+០.5=1​។ មានន័យថា ក្រោយ​ពេលដែល​សម្រេចចិត្ត​ចូល​រោងការ អ្នក​ទាំងពីរ​ត្រូវតែ​បោះបង់ចោល​ចរិត ពាក់កណ្តាល របស់ខ្លួន ដោយ​រៀន ចេះ​អត់ធ្មត់ អត់ឱន អធ្យាស្រ័យ​ដល់ គ្នា ដោយ​មិនមែន​គិតតែ​ចង់​ចាញ់ ចង់​ឈ្នះ​នោះទេ ទើប​គ្រួសារ​អាច​រុង រឿង និង​មាន​សុភមង្គល ។​

​ពាក្យ​ទី​២ ស្នេហា​មិនមែន​មាន តែ​ភាព​ផ្អែមល្ហែម​រហូត​ទេ គឺមាន​ភាព​ល្វីង​ជូរចត់​ទាំងអស់ រួមបញ្ចូល​គ្នា ។ ដូចនេះ ត្រូវតែ​រៀន​មានចិត្ត ទូលាយ មិន​ចង្អៀតចង្អល់ ទើប​អាច​កសាង​គ្រួសារ ជាមួយគ្នា​បានល្អ និង យូរអង្វែង ។​
​ ​
ពាក្យ​ទី​៣ ផ្ទះ​មិនមែនជា កន្លែង​ដែល​និយាយ​ពី​វិន័យ និង​ច្បាប់ ទេ ប៉ុន្តែ​ជា​កន្លែង​ដែល​និយាយ​ពី ក្តី​ស្រឡាញ់ ។ ដូចនេះ នៅពេលដែល កើតមាន​បញ្ហា គួរតែ​យកក្តី​ស្រឡាញ់ មក​ដោះស្រាយ មិនមែន​យក​ច្បាប់ មក​និយាយ​នោះទេ ៕ ដោយៈ health.com.kh​