អាមេរិកកាំង​មួយរូប និង ថៃ​២​រូប មក​សាក​កណ្ដាប់ដៃ ជាមួយ​ខ្មែរ​

243
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ កុម្ភៈ ខាងមុខ គឺជា​ព្រឹត្តិការណ៍​ប្រកួត ដ៏​អស្ចារ្យ​មួយ លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍​ ដោយមាន​ការប្រកួត ជា​មិត្តភាព​អន្តរជាតិ ចំនួន​៣​គូ ដែល​ក្នុងនោះ ២​គូ ប្រកួត​រវាង​កម្ពុជា ថៃ និង​មួយគូ រវាង​កម្ពុជា ជាមួយ​អាមេរិកកាំង ដែល​ហាត់ នៅ​ស្រុកថៃ ។​

តូច ទូ និង ម៉ារ​ទីន​អា​ឡែ​ន​

​តូច ទូ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជនជាតិ អាមេរិកកាំង ឈ្មោះ ម៉ារ​ទីន អា​ឡែ​ន (Martin Allen) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧៣ គីឡូក្រាម ។ តូច ទូ ដែល​ពីមុន មិនមាន​នរណា នឹកនា​ដល់​នោះ ពេលនេះ គេ​ហាក់ដូចជា​លេចមុខ លេច​មាត់​គ្រាន់បើ ដោយមាន​ឱកាស បាន​ប្រកួត​ជាមួយ អ្នក​ប្រដាល់​បរទេស​នេះ ដោយសារតែ​ការប្រកួត របស់គេ​ភាគច្រើន បានទទួល​ជ័យជំនះ​។ សូមបញ្ជាក់ថា ជនជាតិ​អាមេរិកកាំង​រូបនេះ ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។​

​ម៉ារ​ទីន អា​ឡែ​ន គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៤១​ដង ឈ្នះ​៣១​ដង ចាញ់​១០​ដង ។ មិនមាន​នរណា​ដឹងថា អ្នក​ប្រដាល់​អាមេរិកកាំង​រូបនេះ មាន​ស្ទីល​វ៉ៃ យ៉ាងណា​នោះឡើយ ។ ចំពោះ តូច ទូ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ នរណា ជួប​សំណាងល្អ ក្នុងការ​ប្រកួត​នេះ ?​។

​រិ​ន សារ​ដ្ឋ និង អាវុធ ឡេ​ក​

​រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក ដែល​តែងតែ​ជួប​បរាជ័យ ពេល​ប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ អាវុធ ឡេ​ក (Awouth Lek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​សារ​ដ្ឋ ជា​អ្នក​ប្រដាល់​ចិត្តធំ ដែល​ចូលចិត្ត​ប្រើ​កែង ដើម្បី​ផ្ដួល​គូប្រកួត​ណាស់ ។ ដោយសារ​តែមាន​អំណួត កែង​បែបនេះហើយ ទើប​ជា​ញឹកញាប់ គេ​តែងតែ​សន្លប់ ដោយសារ​គូប្រកួត​ទាត់​នោះ ។ ចំពោះ អាវុធ ឡេ​ក ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ដែល​មិនមាន​នរណា​ដឹងថា គេ​មាន​សមត្ថភាព ប៉ុណ្ណា​នោះទេ​។​

​អាវុធ ឡេ​ក មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៦៩​ដង ចាញ់​៨​ដង ។ ចំពោះ រិ​ន សារ​ដ្ឋ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៨​ដង ឈ្នះ​ ៥១​ដង ចាញ់​១៤​ដង ស្មើ​ពិន្ទុ ៣​ដង ។ ជំនួប​នេះ សារ​ដ្ឋ អាច​សាង​ជ័យជំនះ បាន​ឬទេ ? ។​

ពុ​យ វណ្ណៈ និង ចេក សា​យ៉ា​ម​

​ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ចេក សា​យ៉ា​ម (Chek Sayam) អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ វណ្ណៈ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៥៧​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​ចេក សា​យ៉ា​ម វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ ​ចំនួន​៩៣​ដង ឈ្នះ​៨២​ដង ចាញ់​ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ពុ​យ វណ្ណៈ អាច​យកឈ្នះ ចេក សា​យ៉ា​ម បាន​ឬទេ ?​។​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឡុ​ក ប៊ុត​សំណាង សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ខាំ​កូន​ខ្លា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ចៅ រស់ ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ អ្នក​ប្រដាល់ សេង សាយ ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

​អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​