អាមេរិកល្បួង​ហុងគ្រី​អោយ​ចាក​ចេញពិ​ឥទ្ធិពល​រុស្ស៊ី​និង​ចិន​

162
ចែករម្លែក
  • 63
    Shares

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​បាន​សម្តែង​ក្តីសង្ឃឹម​ថា កិច្ចព្រមព្រៀង​ថ្មី​រវាង​អាមេរិក​និង​ហុងគ្រី​នឹង​ជួយ អោយ​មេដឹកនាំ​កាន់តែ​ផ្តាច់​​ការ វិចទ័រ អ័​របាន ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​រុស្ស៊ី​និង​ចិន​។​តែ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​បាន​ស៊ក​សំដីថា រដ្ឋាភិបាល​ក្រុង​ប៊ុយ​ដា​ប៉េស​ធុញទ្រាន់​នឹង​«​មហា​លាក់ពុត​»​របស់លោក​​ខាងលិច​។​

​ហុងគ្រី ដែល​ជា​មិត្ត​ជិតដិត​បំផុត​របស់​រុស្ស៊ី ក្នុង​ចំណោម​សមាជិក​សហភាព​អឺរ៉ុប បាន​យល់ព្រម​នឹង​លោក​ផ​មផេវ​ថា​នឹង​ស្វះស្វែង​រក​ទំនាក់ទំ​នង​យោធា​អោយ​កាន់តែ​ជិតស្និទ្ធ​​និង​ដាក់​ខ្លួនឯង​ជា​សម្ពន្ធមិត្ត​ធម្មជាតិ​មួយ​របស់​ក្រុម​នយោបាយ​ជាតិ​និយម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​អ្នកការទូត​កំពូល​អាមេរិក​បាន​ជួប​តំណាង​ក្រុម​សង្គម​ស៊ីវិល​ហុងគ្រី និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​អ័របាន​និង​បាន​សម្តែង​ការព្រួយបារម្ភ​របស់​អា​មេរិក​អំពី​​ការហូរចូល​នៃ​ឥទ្ធិពល​ចិន​និង​រុស្ស៊ី​ក្នុងប្រទេស​ហុងគ្រី​។​

​លោក​ផ​មផេវ​បាន​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​ក្រុង​ប៊ុយ​ដា​ប៉េស​ថា​« យើង​មិន​អនុញ្ញាត​អោយ ប្រធានាធិបតី​ពូ​ទីន ចូល​មក​បំបែក​មិត្ត​នៅក្នុង​អង្គការ​ណា​តូ​ទេ​។​រុស្ស៊ី​ផ្តាច់ការ​មិន​​អាច​ជា​មិត្ត​ចំពោះ​សេរីភាព​និង​អធិបតេយ្យភាព​នៃ​រដ្ឋ​តូចៗ​ជាង​ទេ​»​។​

​ដោយ​ឈរ​ជិត​សម​ភាគី​ហុងគ្រី នៅក្នុង​សន្និសីទ​កាសែត​មួយ លោក​ផ​ម​ផេវ បាន​និយាយថា​«​អាមេរិក​បង្កើន​ការគាំទ្រ​ដើម្បី​ជួយ​ហុងគ្រី​ប្រយុទ្ធ​ប្រឆាំង​នឹ​ង​អំពើ​ពុករលួយ​»​និង​​បាន​រំលេច​អំពី​ជំនួយ​អាមេរិក​ដើម្បី​បណ្តុះបណ្តាល​សារព័ត៌មាន​ឯករាជ្យ ដែល​រង​ការវាយប្រហារ​ពី​លោក​អ័របាន​។​

​ប្រទេស​ទាំង​ពីរ​បាន​និយាយថា ពួកគេ​បាន​បញ្ចប់​ការចរចា​ស្តីពី​កិច្ចព្រមព្រៀង​សហការ​យោធា​មួយ ដែល​នឹង​អនុញ្ញាត​អោយ​យោធា​អាមេរិក​ធ្វើ​ប្រតិបត្តិការ​កាន់តែ​សេរី​ឡើង​​នៅ​ហុងគ្រី ដែល​ជា​សម្ពន្ធមិត្ត​អង្គការ​ណា​តូ​។​

​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ឡើង​មុខជា​នឹង​ធ្វើអោយ​លោក​ពូ​ទីន​មិន​សប្បាយចិត្ត ដោយសារ​លោក​បាន​មក​ទស្សនកិច្ច​ហុងគ្រី​ដល់ទៅ​២​លើក​កាលពី​ឆ្នាំមុន​។​តែ​រដ្ឋមន្ត្រី​​ការបរទេស​ហុងគ្រី បានបញ្ជាក់​ថា ប្រទេស​ដែល​មាន​ប្រជាជន​ក្រោម​១០​លាន​នាក់​របស់​លោក​មិន​ជា​ទីតាំង​សំរាប់​ការរៀបចំ​សណ្ឋាន​នយោបាយ​ពិភពលោក​ឡើង​វិញ​ទេ​។​ហុងគ្រី​​បាន​ពឹង​លើ​តំរូវការ​ថាមពល​រុស្ស៊ី​៨៥​ភាគរយ​និង​«​យើង​ធុន​ទ្រាន់​នឹង​វិធី​ដែល​អ្នក​(​អាមេរិក​)​ពណ៌នា​យើង​ថា​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​រុស្ស៊ី​»​។​

​ពាក់ព័ន្ធ​នឹង​ចិន រដ្ឋមន្ត្រីការបរទេស​ហុងគ្រី បាន​និយាយថា ពួក​អ្នកម៉ៅការ​អាល្លឺម៉ង់​និង​អង់គ្លេស​ចូល​ពាក់ព័ន្ធ​ក្នុង​កិច្ចព្រមព្រៀង​របស់​ហុងគ្រី​ជាមួយ​ក្រុម​ហ៊ុនហួ​វេ​របស់​ចិន​​ដើម្បី​ស្ថាបនា​បណ្តាញ​ច​ល័យ​ជំនាន់​ទី​៥(G5)​មួយ​។​

​ផ​ម​ផេវ បាន​លើក​អំពី​ការព្រួយបារម្ភ​អំពី​ហួ​វេនេះ ក្នុងពេល​មន្ត្រី​នៃ​ក្រុមហ៊ុន​នេះ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​កាណាដា​និង​ប៉ូឡូញ​។​

​បន្ទាប់​ពី​ហុងគ្រី លោក​ផ​មផេវ​នឹង​ទៅ​ទស្សនកិច្ច ស្លូ​វ៉ាគី ដែល​ជា​សម្ពន្ធមិត្ត​មួយទៀត​របស់​អង្គការ​ណា​តូ ៕​ដោយ​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​(​ឆ្វេង​) និង​សមា​ភាគី​អាមេរិក​លោក​ផ​ម​ផេវ នៅ​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​ប៊ុយ​ដា​ប៉េស​