អាមេរិក​កំពុង​ជួប​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​ដែល​មួយ​ជំនាន់​មនុស្ស​មិនដែល​ជួប​

525
ចែករម្លែក

នៅ​សប្តាហ៍​នេះ ភាគច្រើន​នៃ​សហរដ្ឋអាមេរិក​ជួប​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​ដែល​មួយ​ជំនាន់​មនុស្ស​មិន​ដែន​ធ្លាប់​ជួប ។​អាកាសធាតុ​ត្រជាក់​ដូច​តំបន់​ប៉ូល​នេះ​​បង្កឡើង​ដោយ​ខ្យល់​ត្រជាក់​មកពី​ប៉ូល​គួបផ្សំ​នឹង​សម្ពាធ​ទាប ដែល​អាច​នាំអោយ​សីតុណ្ហភាព​កន្លែង​ខ្លះ​ចុះ​ដល់​ដក​៥៣​អង្សា​សេ​(-53C)​។​

​មន្ត្រី​អាកាសធាតុ​នៅក្នុង​រដ្ឋ​អា​អូ​វ៉ា​បាន​ណែនាំ​ប្រជាជន​កុំ​និយាយ​ច្រើន​ឬ​ដកដង្ហើម​ជ្រៅៗ​ពេក បើ​ពួកគេ​ចេញ​ក្រៅ​ផ្ទះ ក្រៅ​អាគារ​។​

​យ៉ាងហោចណាស់​មនុស្ស​៥៥​លាន​នាក់​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​នេះ​នៅ​អាមេរិក​។​នៅ​កាណាដា ក៏​ជួប​អាកាសធាតុ​ត្រជាក់​នេះដែរ​។​

​ស្ថានភាព​គ្រាអាសន្ន​មួយ​ក៏ត្រូវ​បានប្រកាស​នៅ​រដ្ឋ វីន​កុន​ស៊ីន រដ្ឋ​មី​ឈី​ហ្គឹ​ន និង​អ៊ី​លីណ​យ ។​សីតុណ្ហភាព​ចុះ​ដល់​ដក​៣២(-32C)​អង្សា​សេ​នៅ​ណត ដា​កូតា និង​នៅ​​មី​ណេ​សូ​តា ចុះ​ដល់​ដក​៥២(-52C)​អង្សា​សេ​។​

​ក្រុង​ស៊ីកា​ហ្គោ និង​ដេ​ត្រ​យ សីតុណ្ហភាព​ចុះ​ចុះ​ពី​ដក​២២​ដល់​ដក​៤៦​អង្សា​សេ​៕​ដោយ​៖​វាសនា​

រថយន្ត​ជួប​បញ្ហា​លើ​ដង​ផ្លូ​ប​ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង