អាមេរិក​ចេញ​ការព្រមាន​ជាថ្មី​អំពី​ការធ្វើដំណើរ​ទៅ​ចិន បន្ទាប់ពី​មានការ​ចាប់ឃុំខ្លួន​

517
ចែករម្លែក
  • 70
    Shares

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ជម្រុញ​ពលរដ្ឋ​អាមេរិក​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន បន្ទាប់ពី​មានការ​ចាប់ឃុំខ្លួន​មនុស្ស​សំខាន់ៗ​​ច្រើន​នាក់​។​

​ការណែនាំ​ថ្មី​នេះ បាន​ព្រមាន​ថា ពលរដ្ឋ​អាមេរិក​ច្រើន​នាក់ ត្រូវបាន​រារាំង​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​នេះ​។​

​ការព្រមាន​នេះ​បានកើត​ឡើង នៅពេល​ពលរដ្ឋ​កាណាដា​២​នាក់​កំពុងស្ថិត​នៅក្នុង​ការឃុំ​ឃាំង​នៅឡើយ​នៅ​ប្រទេស​ចិន​។​


លោក Michael Spavor (​រូប​ឆ្វេង​) និង លោក Michael Kovrig អ្នក​ទាំង​២ ជា​ជនជាតិ​កាណាដា​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ចិន​

​អតីត​អ្នកការទូត លោក Michael Kovrig និង​ពាណិជ្ជករ​លោក Michael Spavor ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​កាន់តែ​​អាក្រក់​ឡើង​។​

​អ្នក​ទាំង​២​នេះ​ប្រឈម​នឹង​ការចោទប្រកាន់ថា​បានធ្វើឱ្យ​ខូច​ដល់​សន្តិសុខ​ជាតិ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​រដ្ឋអាជ្ញា​ជាន់ខ្ពស់​ចិន​បាន​និយាយថា មិនបាច់​​សង្ស័យ​ទេ ពួកគេ​បាន​រំលោភច្បាប់​។​

​ដោយឡែក​ពលរដ្ឋ​អាមេរិក​៣​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​និង​បាន​ហាមឃាត់​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​ចិន នៅ​កាលពី​ខែវិច្ឆិកា​៕​ដោយ​៖​សុខា​/SN

#