អាមេរិក​ចេះ​ឈឺចាប់​ដែរ ?

538

​ក្រោយ​ពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រតិកម្ម​ចំពោះ​អំពើ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ក្នុងការ​ឃុបឃិត​ដាក់​ផែនការ​ឲ្យ​ធ្វើការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ដោយ​យកតាម​គំរូ​ប្រទេស​យូ​ហ្គោ​ស្លា​វី​និង​ស៊ឺ​ប​ប៊ី​នោះ ឯ​.​ឧ​ឯកអគ្គរដ្ឋទូត​​អាមេរិក បាន​សម្តែង​នូវ​ការឈឺចាប់ ហើយ​ថា​ជាការ​ចោទប្រកាន់​មិនធម្មតា ។​

​សូម​អរគុណ ឯ​.​ឧ ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​សម្តែង​ការឈឺចាប់ នៅពេល​មានការ​ប៉ះទង្គិច​ដល់​ខ្លួន ហើយ​សង្ឃឹមថា​ឯ​.​ឧ ទូត​ក៏​យល់​​ពី​ការឈឺចាប់​របស់​ប្រទេស​តូចតាច​ដែល​បង្ករ​ឡើង​ដោយ​ប្រទេស​ធំៗ​ផងដែរ ។

​គេ​នៅ​ចងចាំ​មិន​ភ្លេច​ទេ​ថា កាលពី​ឆ្នាំ ២០១៦ មាន​លេច​ព្ញ​ព័ត៌មាន​ថា​ប្រទេស​រុស្សី​បាន​លូកដៃ​ចូលក្នុង​កិច្ចការ​បោះឆ្នោត​របស់ សរ​អា ដែល​ធ្វើ​ឲ្យ ស​.​រ​.​អា មានការ​ខឹងសម្បារ​និង​ឈឺចាប់ ។​

​ដល់​បញ្ហា​កម្ពុជា​ដែល កឹម សុខា និយាយ​ច្បាស់ៗ​ថា ស​.​រ​.​អា​ ​ជា​អ្នករៀបចំ​ផែនការ​និង​ណែនាំ​ឲ្យ​ខ្លួន​ធ្វើ​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​​កម្ពុជា​ស្របច្បាប់ តាម​គំរូ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប​ប៊ី ។ តើ​បញ្ហា​នេះ គួរ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ចេះ​ឈឹ​ចាប់​ដែរ​ប​ញុ​ទេ​? ប្រាកដជា ចេះ​ឈឺចាប់​ដូច​ឯ​.​ឧ ឯកអគ្គរដ្ឋទូត​អាមេរិក ដែរ ។​

​ដើម្បី​ជម្រះ​ការសង្ស័យ គួរ​ឯ​.​ឧ ឯកអគ្គរដ្ឋទូត​អាមេរិក បង្ហាញ​មហាជន​ឲ​ច្បា​ស់មក តើ​សរ​អា ពិតជា​បានដាក់​ផែនការ និង​បញ្ជា​ឲ្យ កឹម សុខា​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្ល​វី​នុង​ស៊ែ​ប​ប៊ី មែន​ដូច​កឹម សុខា​ថា ប្ញុ​ទេ ប្ញ​មិនមែន ?​មិនគួរ​នៅ​ស្ងៀម​និង​និយាយ​ប្រាសចាក​​សំណួរ​នោះទេ នាំ​ឲ្យ​សង្ស័យ នៅតែ​សង្ស័យ​ដដែល ៕

​ដោយ​៖​សុខ ឥសាន​/sn​