អាមេរិក​ចោទប្រកាន​កូរ៉េខាងជើង​ថា​បាន​រំលោភ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ហើយ​ទាមទារ​ឱ្យ​បញ្ឈប់​ការលក់​ប្រេង​

3216
ចែករម្លែក

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា​បាន​រំលោភ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​ប្រេង​ចម្រាញ់​រួច ដោយ​ធ្វើការ​​ផ្ទេរ​ប្រេង​ខុសច្បាប់​ទៅ​នាវា​ជាច្រើន​នៅ​សមុទ្រ​ហើយ​បានទាមទារ​ឱ្យ​បញ្ចប់​ភ្លាមៗ​ទាំងអស់​អំពី​ការលក់​ប្រេ​ឥន្ធនៈ​។ នេះ​បើ​យោង តាម​សារព័ត៌មាន​Reuters​។​

​សហរដ្ឋអាមេរិក​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ការចោទប្រកាន់​អំពី​កា​​រ​រំលោភ​ការដាក់ទណ្ឌកម្ម​នេះ កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ចូល​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​ព្យុង​​យ៉ាង ឱ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ក្រុម​បេសកកម្ម​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង​នេះ មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើសុំ​ការបំភ្លឺ​អំពី​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​នោះទេ​។ ​កូរ៉េខាងជើង​ពឹងផ្អែក​លើ​ប្រេងឥន្ធនៈ ដែល​បាន​នាំចូល​ដើម្បី​រក្សា​ដំណើរការ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​កំពុង​ជួប​ការលំបាក​នេះ​។​

​សហរដ្ឋអាមេរិក​បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែឧសភា នាវា​ដឹក​ប្រេង​កូរ៉េខាងជើង​ចំនួន​៨៩​គ្រឿង បាន​នាំចូល​ផលិតផល​ប្រេង​ចម្រាញ់​រួច​ដែល​ទទួលបាន​​ខុសច្បាប់​ក្នុងការ​ផ្ទេរ​ប្រេង​ពី នាវា​មួយ​ទៅ​នាវា​មួយ​នៅ​ឆ្នាំនេះ​។ ប៉ុន្តែ​សហរដ្ឋអាមេរិក មិនបាន​និយាយថា​ប្រទេស​ណាខ្លះ ដែល​ខ្លួន​ជឿថា បានផ្តល់​ប្រេង​ចម្រាញ់​​រួច​ដោយ​ខុសច្បាប់​ទៅឱ្យ​កូរ៉េខាងជើង​នោះទេ​។​

​ទោះ​យ៉ាងនេះ​ក្តី កាលពី​ខែធ្នូ​ឆ្នាំមុន សារព័ត៌មាន​Reuters បាន​រាយការណ៍​ថា នាវា​ដឹក​ប្រេង​រុស្ស៊ី​ច្រើន​គ្រឿង​បាន​ដឹក​ប្រេង​ទៅឱ្យ​កូរ៉េខាងជើង តាមរយៈ​ផ្ទេរ​​ប្រេង​ទៅឱ្យ​នាវា​ដឹកទំនិញ​នៅ​សមុទ្រ​៕​ដោយ​៖​សុខា​/sn

​អាមេរិក​កំពុង​ស្នើអោយ​អង្គការសហប្រជាជាតិ​កាត់ផ្តាច់​ការផ្តល់​ប្រេង​ដល់​កូរ៉េខាងជើង​