អាមេរិក​ជំរុញ​អង្គការសហប្រជាជាតិ​ឱ្យ​រក្សា​ការដាក់​សម្ពាធ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

700
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេ​វ កាលពី​ថ្ងៃ​សុក្រ​ទី​២០​កក្កដា​បាន​ជំរុញ​បណ្តា​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ឱ្យ​រក្សា​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​​យ៉ាង​តឹងរឹង​ទៅលើ​កូរ៉េខាងជើង​និង​រក្សា​ការដាក់​សម្ពាធ​លើ លោក គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង ឱ្យ​លុបបំបាត់ចោល​កម្មវិធី​នុយក្លេអ៊ែ​របស់ខ្លួន ។​

​លោក ផ​ម​ផេ​វ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ជួប​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ថា​”​យើង​ចង់ឃើញ លោក គីម ជុង អ៊ុន ធ្វើ​អ្វីដែល​លោក​បាន​​សន្យា​ចំពោះ​ពិភពលោក​”​។​

​សហរដ្ឋអាមេរិក​ជឿជាក់ថា​កូរ៉េខាងជើង​អាច​ទម្លាក់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​ប៉ុន្តែ វា​នឹង​ត្រូវបាន​អនុវត្ត​ពេញលេញ​នូវ​ការដាក់ទណ្ឌកម្ម​ ដើម្បី​ជំរុញឱ្យមាន​ការលុបបំបាត់​កម្មវិធី​អាវុធ​នេះ​។​

​លោក ផ​ម​ផេ​វ បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក​សម្រាប់​កិច្ច​ជំនួប​មួយ​ម៉ោង ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ​ដើម្បី​ផ្តល់ព័ត៌មាន​សង្ខេប​ជា​លើកដំបូង​ដល់​​អង្គការសហប្រជាជាតិ អំពី​បញ្ហា​កូរ៉េខាងជើង ចាប់តាំងពី​កិច្ច​ជំនួប​កំពូល​រវាង លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិគ និង លោក គីម ជុង អ៊ុន​៕

​លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រីការបរទេស​អាមេរិក​