អាមេរិក​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស THAAD នៅ​អ៊ីស្រាអែល​សម្រាប់​សមយុទ្ធ​

496
ចែករម្លែក
  • 47
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មីនា​ថា សហរដ្ឋអាមេរិក​បាន​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស THAAD ជា​បណ្តោះអាសន្ន​ទៅកាន់​អ៊ីស្រាអែល​សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​សម្រាប់​ប្រភេទ​នៃ​សមយុទ្ធ​បែបនេះ​។​

​ប្រទេស​ទាំងពីរ​បានបញ្ជាក់​ពី​ការដាក់​ពង្រាយ​នេះ ជាមួយ​យោធា​អ៊ីស្រាអែល​បាន​សង្កត់ធ្ងន់ថា វា​មិន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ជាក់លាក់​ណាមួយ​នោះទេ​។​

​សមយុទ្ធ​បែបនេះ​គឺជា​សមយុទ្ធ​លើកទីមួយ​នៅ​អ៊ីស្រាអែល បើទោះបីជា​សម្ព័ន្ធមិត្ត​ទាំងពីរ​បានរៀបចំ​សមយុទ្ធ​ទូទៅ​រួមគ្នា​ជា​ទៀងទាត់​ក៏ដោយ​។ គ្មាន​កាលបរិច្ឆេទ​ណាមួយ​ត្រូវបាន​ប្រកាស​សម្រាប់​សម​យុទ្ធ​នេះ​នោះទេ​។​

​អ្នកនាំពាក្យ​យោធា​លោក​ចូ​ណា​ថា​ន ខុន​រី​ឃើ​ស​និយាយថា អ៊ីស្រាអែល​មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផ្ទាល់ខ្លួន ប៉ុន្តែ​សមយុទ្ធ​នេះ​សំដៅ​ទៅលើ​ផ្នែក​មួយ​ដើម្បី​ពិនិត្យមើល​ពី​របៀប​រួមបញ្ចូល​ប្រព័ន្ធ THAAD ដើម្បីឱ្យ “​យើង​ត្រៀមខ្លួន​ចំពោះ​ការ​ប្រឈម​ណាមួយ​នាពេល​អនាគត​”​។​

​ក្រុមមន្ត្រី​បាន​និយាយថា វា​ក៏​នឹង​អនុញ្ញាតឱ្យ​យោធា​អាមេរិក​អនុវត្ត​ការដាក់​ពង្រាយ​យ៉ាង​លឿន​នៃ​ប្រព័ន្ធ THAAD នៅ​ទូទាំង​ពិភពលោក​។​

​លោក​ខុន​រី​ឃើ​សបាន​ប្រាប់​អ្នកកាសែត​ថា “​យើង​មើលឃើញថា​នេះ​ជា​ឱកាស​មួយ​ដើម្បី​អនុវត្ត​សមាហរណកម្ម​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​អាមេរិក​ដ៏​ទំនើប​ទៅក្នុង​ប្រព័ន្ធ​ការពារ​អាកាស​របស់​អ៊ីស្រាអែល​”​។​

​អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​រូបនេះ​បាន​និយាយថា “​ប្រព័ន្ធ THAAD ត្រូវបាន​ចាត់ទុកជា​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​បំផុត​នៅក្នុង​ពិភពលោក​”​។​

​សមយុទ្ធ​ជាមួយ​ប្រព័ន្ធ THAAD នេះ​នឹងមាន​ការចូលរួម​ពី​យោធា​អាមេរិក​ជាង ២០០ នាក់ ហើយ​សមាសធាតុ​របស់​វា​ផ្សេងទៀត​រួមមាន​រ៉ា​ដា​និង​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស THAAD