អាមេរិក​ទំនង​នឹង​ទទួលបាន​ប្រាក់​កាន់តែច្រើន​ពី​សម្ព័ន្ធមិត្ត ដែលមាន​កងទ័ព​រប​ស់​ខ្លួន​

343
ចែករម្លែក

​រដ្ឋបាល​ត្រាំ​កំពុង​សម្លឹងមើល​ផែនការ​ដើម្បី​រកប្រាក់​ប​ន្ថែ​ម​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​និង​បណ្តា​ប្រទេស​ដទៃទៀត​ដែល​កងទ័ព​អាមេរិក​មាន​មូលដ្ឋានទ័ព​។​

​មន្ត្រី​អាមេរិក​ជាច្រើន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា​ថា​សេត​វិមាន​បានស្នើ​សុំឱ្យ​ក្រសួងការពារជាតិ​ប្រមូល​ទិន្នន័យ​ស្តីពី​ការចំណាយ​ដើម្បី​រក្សា​កងទ័ព​នៅក្នុង​ប្រទេស​ដទៃទៀត​និង​ថា​តើ​ប្រទេស​ទាំងនោះ​រួមចំណែក​ដល់​ការចំណាយ​កម្រិតណា​។ មន្ត្រី​ទាំងនោះ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ពិភាក្សា​ជា​សាធារណៈ​លើ​ការពិភាក្សា​ផ្ទៃក្នុង​និង​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​។​

​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​បានធ្វើ​យុទ្ធនាការ​ជា​សាធារណៈ​ដើម្បីឱ្យ​សម្ព័ន្ធមិត្ត​ណា​តូ​បំពេញ​គោលដៅ​នៃ​ការចំណាយ​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពួកគេ​លើ​ការការពារ​ជាតិ​។ ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ សម្ព័ន្ធមិត្ត​មួយចំនួន​បាន​បង្កើន​ការចំណាយ​របស់​ពួកគេ​។​

​ក្រុមមន្ត្រី​ទាំងនោះ​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​នេះ​គឺ​ធ្វើ​ស្របទៅតាម​យុទ្ធនាការ​នេះ​។ ពួកគេ​បាន​និយាយថា​ការប្រមូល​ទិន្នន័យ​អាច​ត្រូវបាន​ប្រើ​នៅក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​និង​ការពិភាក្សាគ្នា​ដើម្បី​ដាក់​សម្ពាធ​សម្ព័ន្ធមិត្ត​ដើម្បី​ជួយ​ទូទាត់​ចំណាយ​លើ​ការដាក់​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេសរ​បស់​ពួកគេ​។​

​ផែនការ​នេះ​ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​ដោយ​វេ​ប​សាយ Bloomberg ។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​លោក​ហ្គា​រ៉េត ម៉ា​គ្វី​ស (Garrett Marquis) បាន​និយាយថា ការឱ្យ​សម្ព័ន្ធមិត្ត​របស់​អាមេរិក “​បង្កើន​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​ការការពារ​ជាតិ​រួមគ្នា​របស់​យើង​និង​ធានា​ឱ្យបាន​នូវ​ការចែករំលែក​បន្ទុក​ដ៏​យុត្តិធម៌​” គឺជា​គោលដៅ​ដ៏​យូរអង្វែង​របស់​សហរ​ដ្ឋ​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោកជំទាវ​មេ​ឡា​នី​ជិះ​យន្តហោះ​ទៅ​តំបន់​លី​ខោ​ន​ធី ដែល​រង​ការវាយប្រហារ​ដោយ​ព្យុះកំបុតត្បូង​សម្លាប់​ពលរដ្ឋ​២៣​នាក់