អាម៉េរិក​ធ្វើ​កន្តើយ ខណៈ​កូរ៉េខាងជើង​ទាមទារ​ឱ្យ​ដក​លោក​ម៉ៃ ផេ​ម​ផេ​វ​ ចេញពី​ក្រុម​ចរចា​

444
ចែករម្លែក

​លោក​ដូ​ណា​ល់ ត្រាំ​ បាន​និយាយថា លោក​លង់​ស្នេហ៍​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។ ប៉ុន្តែ​ប្រសិនបើ​មាន​នរណាម្នាក់​ដែល​ប្រធានាធិបតី​អាម៉េរិក​ស្រឡាញ់​ខ្លាំង​ជាងនេះទៀត​នោះ គឺ​លោក​ម៉ៃ ផ​ម​ផេ​វ​។​

​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា​ បានទាមទារ​ឱ្យ​អាម៉េរិក​ដក​រដ្ឋមន្ត្រីការបរទេស​រូបនេះ​ចេញពី​ការចរចា​នាពេល​អនាគត បន្ទាប់ពី​លោក​ផ​ម​ផេ​វ​ទំនង​បាន​លើកទឹកចិត្ត​ឱ្យ​លោក​ត្រាំ​ ប្រកាន់​ជំហរ​តឹងរ៉ឹង​និង​ដើរ​ចេញពី​ជំនួប​កំពូល​ជាមួយ​លោក​គីម​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​។​

​ក្រសួងការបរទេស​អា​ម៉េរិ​ក​បានផ្តល់​ការឆ្លើយតប​ដំបូង​ស្រាលៗជាមួយ​អ្នកនាំពាក្យ​មួយរូប​និយាយថា​ សហរដ្ឋអាម៉េរិក​នៅ​តែ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយ​កូរ៉េខាងជើង​ក្នុង​ការចរចា​ប្រកបដោយ​ការស្ថាបនា ប៉ុន្តែ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់​លើ​រឿង​ទាមទារ​ឱ្យ​ដក​លោក​ផ​ម​ផេ​វ​ទេ​។​

​លោក​ត្រាំ​មាន​ភាពល្បីល្បាញ​ណាស់​ខាង​ស៊ី​ជោរ​និង​បណ្តេញ​អ្នកជំនួយការ​។ ប៉ុន្តែ​ទោះជា​លោក​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សក្តានុពល​ណាមួយ​ក៏ដោយ ក៏ប៉ុន្តែ​ប្រទេស​កូរ៉េខាងជើង​ទំនងជា​មិន​យល់​ពី​នយោបាយ​ក្នុងស្រុក​របស់​សហរដ្ឋ​អាម៉េរិក​ទេ ដោយ​វាយប្រហារ​ទៅលើ​លោក​ផ​ម​ផេ​វ​។​

​អ្នកការទូត​ជាន់ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាម៉េរិក​រូបនេះ​គឺជា​អ្នកជំនួយការ​ជាន់ខ្ពស់​មួយចំនួន​តូច​របស់លោក​ត្រាំ ដែល​បាន​បញ្ចៀស​ការបែកបាក់​ជា​សាធារណៈ​ជាមួយ​គាត់ ដោយបាន​ជួយ​ការពារ​រាល់​ចំណាត់ការ​របស់​ប្រធានាធិបតី សូម្បី​បន្ទាប់ពី​ជំរុញ​គោលនយោបាយ​ផ្សេងៗ​គ្នា​ក៏ដោយ​។​

​លោក​ផ​ម​ផេ​វ​គឺជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ការទូត​សម្ងាត់​ដែល​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​និង​រៀបចំ​ដំណាក់កាល​សម្រាប់​ជំនួប​កំពូល​ពីរលើក​រវាង​លោក​គីម​និង​លោក​ត្រាំ ជាមួយ​លោក​ផ​ម​ផេ​វ​ធ្វើដំណើរ​៤​ដង​កាលពី​ឆ្នាំមុន​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ដោយ​លើកដំបូង​ក្នុងនាម​ជានា​យក CIA និង​បន្ទាប់មក​ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស​។​

​លោកស្រី​ជេន​នី ថោ​ន មកពី​មជ្ឈមណ្ឌល Stimson និង​ជា​អ្នកគ្រប់គ្រង​ការនិពន្ធ​នៅ​វេ​ប​សាយ​វិភាគ​អំពី​កូរ៉េខាងជើង 38 North បាន​និយាយថា “​វា​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការធ្វើ​ចំណាត់​ការដក​មន្ត្រី បន្ទាប់ពី​សេចក្តីថ្លែងការណ៍​ដើម្បី​ផ្លាស់ប្តូរ​ក្រុមការងារ​ចរចា ដោយ​មិនបាន​ធ្វើឱ្យ​វា​មើលទៅ​ហាក់ដូចជា​គីម ជុង​អ៊ុន យល់​ពី​ស្ថានការណ៍​” ។

​លោកស្រី​និយាយ​អំពី​កូរ៉េខាងជើង​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មិន​គិតថា​វា​នឹង​ទទួលបាន​ផលចំណេញ​អ្វី​ឡើយ​សម្រាប់​ពួកគេ​។ វា​បានត្រឹមតែ​ធ្វើឱ្យ​ប្រទេស​នេះ​កាន់តែ​ពិបាក​ក្នុងការ​ត្រឡប់​ទៅរក​ការចរចា​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ផ​ម​ផេ​វ​បាន​ទៅ​ទីក្រុង​ព្យុងយ៉ាង​៤​ដង​កាលពី​ឆ្នាំមុន