អាមេរិក​និង​កូរ៉េខាងត្បូង​មិន​បន្ត​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​

275
ចែករម្លែក
  • 31
    Shares

​មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១​មីនា​ថា យោធា​អាមេរិក​និង​កូរ៉េខាងត្បូង​មាន​ផែនការ​មិន​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ទេ ខណៈ​ប្រធានាធិបតី​អាមេរិក​​ដូ​ណា​ល់ ត្រាំ បន្ត​កិច្ចខិតខំ​ធ្វើ​អោយ​ល្អ​ប្រសើរ​ឡើង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​។​
​ ​
​ការលើកឡើង​បែប​នេះ​ពី​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​កើតឡើង​ក្រោយពី​ការបញ្ចប់​ជំនួប​កំពូល​លើក​ទី​២​របស់​ត្រាំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ក្រុង​ហា​​ណូយ ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ តែ​ភាគី​ទាំង​ពីរ​បង្ហាញ​បំណង​បន្ត​ការចរចា​។​

​សារព័ត៌មាន​NBC News​ដំបូង​បាន​រាយការណ៍​ថា​សមយុទ្ធ​Foal Eagle នឹង​ត្រូវ​លុបចោល ដោយ​និយាយ​យោង​តាម​មន្ត្រី​ការពារ​ជាតិ​អាមេរិក​២​នាក់​។​

Foal Eagle ជា​សមយុទ្ធ​រួមគ្នា​ធំ​បំផុត​ជា​ទៀត​ទាត់ រវាង​សម្ពន្ធមិត្ត​ទាំងពីរ ហើយ​តែងតែ​បង្ក​កំហឹង​នៅ​កូរ៉េ​ខាងជើង ដែល​ចាត់ទុក​វា​ជា​ការហាត់​សម​សំរាប់​ការចូល​ឈ្លានពាន​។​​កាលពី​អតីតកាល វា​មាន​ការចូលរួម​ពី​ទាហាន​កូរ៉េខាងត្បូង​២០០.០០០​នាក់​និង​ទាហាន​អាមេរិក​៣០.០០០​នាក់​។​

​ចាប់តាំងពី​លោក​ត្រាំ​ជួបប្រជុំ​ជាមួយ​លោក​គីម​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំមុន អាមេរិក​និង​កូរ៉េខាងត្បូង​បាន​បន្ថយ​ទំហំ​ឬ​លុបចោល​សមយុទ្ធ​យោធា​រួម​គ្នា​ជា​ច្រើន ហើយ​យន្តហោះ​​ទម្លាក់​គ្រាប់បែក​អាមេរិក​លែង​ហោះ​ពីលើ​កូរ៉េខាងត្បូង​ទៀត​។​

​ត្រាំ​បាន​និយាយថា សមយុទ្ធ​នេះ​ចំណាយ​ប្រាក់​ខ្ពស់​ពេក ទោះជា​យ៉ាងណា​លោក​បដិសេធ​មិន​ព្រម​ដក​ទា​ហា​នា​អាមេរិក​២៨.៥០០​នាក់​ចេញពី​កូរ៉េខាងត្បូង​ទេ​ដោយសារ​ការ​គំរាម​​ពី​កូរ៉េខាងជើង​៕​ដោយ​៖​វាសនា​

NBC បាន​រាយការណ៍​ថា សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​នឹង​ត្រូវ​ជំនួស​ដោយ​ការហ្វឹកហាត់​ជាក់លាក់​ទំហំ​តូចៗ​ជាង​មុន​