អាមេរិក​និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​

1222
ចែករម្លែក

​យោធា​អាមេរិក និង​កូរ៉េខាងត្បូង​បានរៀបចំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដោយ​ប្រើ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​ដី ក្នុងការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​របស់​កូរ៉េខាងជើង​។ នេះ​បើ​តា​កងទ័ព​អាមេរិក​លើកឡើង​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ កក្កដា (​ត្រូវ​នឹង​ថ្ងៃ​សៅរ៍​នៅ​អាស៊ី​)​។

​សមយុទ្ធ​រួមគ្នា ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៩ កក្កដា​ម៉ោង​នៅ​កូរ៉េខាងត្បូង​នេះ ធ្វើឡើង បន្ទាប់ពី​ក្រុមមន្ត្រី​និយាយថា ប្រមុខ​យោធា​អាមេរិក​និង​កូរ៉េខាងត្បូង បាន​ពិភាក្សា​អំពី “​ជម្រើស​ឆ្លើយតប​ខាង​យោធា​” បន្ទាប់ពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​”​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ព​អាមេរិក​និយាយថា សមយុទ្ធ​នេះ​គឺមាន​ទាំង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​ដី ATACMS និង ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល Hyunmoo Missile II របស់​កូរ៉េខាងត្បូង​។

​កងទ័ព​អាមេរិក​និយាយថា ប្រព័ន្ធ​ទាំងនេះ “​ធ្លាប់​បាញ់​មី​ស៊ី​ល​ចូល​ដែនទឹក​នៃ​ប្រទេស​កូរ៉េខាងត្បូង​តាម​បណ្តោយ​ឆ្នេរ​ខាងកើត​កាលពី​ថ្ងៃទី​៥​កក្កដា​។ ប្រព័ន្ធ ATACMS អាចដាក់​ពង្រាយ​និង​ចូលរួម​យ៉ាង​ឆាប់រហ័ស និង​ផ្តល់​សមត្ថភាព​ច្បាស់លាស់​ខ្លាំង ដោយ​អាចឱ្យ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង អាមេរិក​ចូលរួម​ជាមួយ​គោលដៅ​ដ៏​ធំធេង គ្រប់ពេលវេលា ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ទាំងអស់​”​។​

​យោធា​អាមេរិក​និង​កូរ៉េខាងត្បូង​បានរៀបចំ​ធ្វើ​សមយុទ្ធ​ស្រដៀង​គ្នា​នេះដែរ បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប ICBM កាលពី​ថ្ងៃទី ៤ កក្កដា​៕ ដោយ៖ កញ្ញាដាលីស

អាមេរិក​បាញ់​មី​ស៊ី​លពី​ដី​ទៅ​ដី ATACMS កាលពី​ថ្ងៃទី ៥ កក្កដា បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប ICBM ជា​លើកទីមួយ