អាមេរិក​និង​ក្រុម​តា​លី​បង់ខិត​ទៅជិត​កា​រស​ម្រ​ច​កិច្ចព្រមព្រៀង​អំពី​ការដក​កងទ័ព​អាមេរិក​

490
ចែករម្លែក

​សហរដ្ឋអាមេរិក​និង​ក្រុម​តា​លី​បង់​កំពុង​ខិត​ទៅជិត​នៃ​កា​រស​ម្រ​ច​កិច្ចព្រមព្រៀង​មួយ​អំពី​ការដក​កងទ័ព​អាមេរិក​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ជាមួយនឹង​ការសន្យា​របស់​ក្រុម​​តា​លី​បង់​នេះ​ក្នុងការ​រារាំង​ក្រុម​ផ្សេងៗ​ទៀត​ដូចជា​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា មិនឱ្យ​ជ្រៀតចូល​ប្រទេស​នេះ​ជាថ្មី​ម្តងទៀត​។ នេះ​បើ​យោងតាម​កាសែត​York Times ។​

​កិច្ចចរចា​ថ្មី​រវាង​អាមេរិក​និង​តា​លី​បង់​នេះ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​នៅ​ប្រទេស​កាតា​ដែលជា​កន្លែង​ក្រុម​តា​លី​បាន​មាន​ការិយាល័យ​នយោបាយ​។​

​មន្ត្រី​តា​លី​បង់​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​កាសែត​York Times កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​ពិភាក្សាបាន​ផ្តោតលើ​បញ្ហា​២​គឺ​ការដក​កងទ័ព​និង​ថា​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​​នឹងមិន​ត្រូវបាន​ប្រើប្រាស់​ប្រឆាំងនឹង​នរណាម្នាក់​ឡើយ​។​

​ខណៈពេលដែល​ប្រភពព័ត៌មាន​មួយទៀត​បាន​បញ្ជាក់ថា​សេចក្តីលម្អិត​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​នោះ លោក Sayed Akbar Agha អតីតមន្ត្រី​តា​លី​បង់​​និង​ប្រភពព័ត៌មាន​ការទូត​បស្ចិម​ប្រទេស​បានន​និយាយប្រាប់​កាសែត​នេះ​ថា ក្រុម​អ្នកចរចា​អាចធ្វើ​ការប្រកាស​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នៅ​ពីថ្ងៃ​ព្រហស្បតិ៍​។​

​លោក Ihsan Taheri អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយប្រាប់​សារព័ត៌មាន​Sputnik កាលពី​ថ្ងៃ​សុក្រ​ថា ” កិច្ចព្រមព្រៀង​នានា​​ដែល​បា​នស​ម្រ​ច​បាន​នៅ​កន្លែង​ចរចារ​រវាង​សហរដ្ឋអាមេរិក​និង​ក្រុម​តា​លី​បង់​នៅ​ប្រទេស​កាតា មិនទាន់​អាច​ទៅជា​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ទេ​ប៉ុន្តែ បាន​បង្កើន​​ឱកាស​នៃ​ការចរចារ​ដោយផ្ទាល់​រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ក្រុម​តា​លី​បង់​៕ដោយ៖សុខា/sn

យុទ្ធ​ជនតា​លី​បង់ ត្រូវបាន​គេ​ឃើញ​ឈរ​យាម​នៅ​តំបន់​មួយ នៅ​ខេត្ត​Herat ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​