អាមេរិក​និង​ជប៉ុន​ព្រមព្រៀង​លើ​ការដាក់ទណ្ឌកម្ម​រលើ​កូរ៉េខាងជើង និង​ជំនួប​អំពី​ពាណិជ្ជកម្ម​ថ្មី​

772
ចែករម្លែក
  • 15
    Shares

អនុប្រធានាធិ​បតីអាមេរិក លោក ម៉ៃ ផេនស៍ (Mike Pence )និង នាយរដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេនៅថៃអង្គារទី១៣ខែវិច្ឆិកាបានបញ្ជាក់ជាថ្មីអំពីការចាំបាច់ក្នុងការរក្សាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដើម្បីសម្រេចបាននូវការរំលាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលពួកគេបានបង្ហាញអំពីសម្ព័ន្ធភាពទ្វេភាគីរបស់ពួកគេ ខណៈដែល លោក ម៉ៃ ផេនស៍ក៏បានជំរុញជប៉ុន ឱ្យខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយឱន​ភាព​ពាណិជ្ជ​កម្មអាមេរិក។

លោក ម៉ៃ ផេនស៍និង លោក ស៊ីនហ្សូ អាបេ ក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ប្រាក់កម្ចីដល់ប្រទេសនានានៅក្នុងតំបន់។

លោក ម៉ៃ ផេនស៍ បាននិយាយថាសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងជប៉ុនគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងភាពរីកចម្រើនរបស់តំបន់នេះ ហើយបាននិយាយថា ជប៉ុនមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តផងដែរ ហើយជប៉ុនត្រូវការធ្វើបន្ថែមទៀតដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មទ្វេភាគីនេះ។

លោក ម៉ៃ ផេនស៍ បាននិយាយថា”ជប៉ុនគឺជាដៃគូពាណិជ្ជកម្មមួយដែលមិនអាចខ្វះបានសម្រាប់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិកមានអតុល្យភាពពាណិជ្ជកម្មជាមួយជប៉ុនអស់រយៈពេលជាយូរមកហើយ” ។លោក បានបន្តថា ផលិតផលនិងសេវាកម្មរបស់អាមេរិកជារឿយៗប្រឈមនឹងឧបសគ្គក្នុងការបំពេញដោយស្មើភាពនៅទីផ្សារជប៉ុន ហើយថាកិច្ចជំនួបអំពីសេដ្ឋកិច្ចក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ បានដោះស្រាយបញ្ហាមួយចំនួន ប៉ុន្តែឱកាសដ៏ល្អបំផុតសម្រាប់ពាណិជ្ជកម្មសេរី យុត្តិធម៌ និង ផលប្រយោជន៍វិញទៅមកនឹងមាននៅក្នុងកិច្ចព្រមព្រៀងទ្វេភាគី” ។

កាលពីខែកញ្ញា លោក ស៊ីនហ្សូ អាបេ និងប្រធានាធិ​បតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមចាប់ផ្តើមធ្វើកិច្ចចរចាពាណិជ្ជកម្មសេរីទ្វេភាគី ដែលត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ។

ក្រៅពីការលើកឡើងអំពីទំនាក់ទំនងពាណិជ្ជកម្ម លោក ម៉ៃ ផេនស៍បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធការទូតនិងសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងនិងជំរុញឱ្យប្រទេសទាំងអស់នៅឥណ្ឌូ-ប៉ាស៊ីហ្វិករក្សាសម្ពាធនិងទណ្ឌកម្មរហូតដល់ការរំសាយអាវុធនុយក្លេអ៊ែរពេញលេញរបស់កូរ៉េខាងជើង ត្រូវបានសម្រេច ចំណែកឯជប៉ុនវិញ លោក ស៊ីនហ្សូ អាបេ បាននិយាយថា ជប៉ុននិងសហរដ្ឋអាមេរិកនឹងបន្តធ្វើការរួមគ្នាដើម្បីធ្វើឱ្យកូរ៉េខាងជើងដែលមានមនុស្សធ្វើការខ្លាំងនិងធនធានធម្មជាតិច្រើន ធានាថាខ្លួននឹងមានអនាគតភ្លឺស្វាងប្រសិនបើរក្សាការសន្យារបស់ខ្លួនអំពីការរំលាយចោលអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ៕ដោយ៖សុខា/SN

លោក ម៉ៃ ផេនស៍ និង លោកស៊ីនហ្សូ អាបេ ចាប់ដៃស្វាគមន៍នៅក្នុងអំឡុងជំនួបនៅលំនៅដ្ឋានផ្លូវការរបស់លោក ស៊ីនហ្សូ អាបេ នៅទីក្រុងតូក្យូ នៅថ្ងៃអង្គារទី១៣ខែវិច្ឆិកា