អាមេរិក​និយាយថា កិច្ចចរចា​នុយក្លេអ៊ែរ កំពុង​បន្តធ្វើ​ជាមួយ​កូរ៉េខាងជើង​

2925
ចែករម្លែក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ បាននិយាយកាលពីថ្ងៃសុក្រទី១៤ខែកញ្ញាថាការចរចាជាមួយកូរ៉េខាងជើងអំពីការរំលាយចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ កំពុងដំណើរការ ទោះបី វាហាក់ដូចជាថា​កិច្ចពិភាក្សាជាប់គាំងក៏ដោយ ។

លោក ម៉ៃ ផមផេវ បាននិយាយប្រាប់ក្រុមអ្នកសែតថា”យើងនៅតែបន្តធ្វើការចរចាជាច្រើនជាមួយកូរ៉េខាងជើង អំពីថាតើត្រូវធ្វើសម្រេចបានតាមរបៀបណានូវការសន្យាទាំងអស់ដែលបានធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីនោះ ។

នៅកិច្ចជំនួបប្រវត្តិសាស្ត្រមួយកាលពីថ្ងៃទី១២ខែមិថុនារវាង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនិង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសន្យាថានឹងបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ទោះជាយ៉ាងនេះក្តី មិនមានគំរោងការលម្អិតត្រូវបានព្រមព្រៀងគ្នាទេ ហើយចាប់តាំងពីពេលនោះមករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយរិះគន់គ្នាទៅវិញទៅមក អំពីអ្វីដែលជាអត្ថន័យនិងជាវិធីដែលនឹងត្រូវធ្វើឱ្យបានសម្រេចយ៉ាងណានោះ ។

កាលពីខែមុន លោក ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុក ដោយ លោក ម៉ៃ ផមផេវ ទៅកាន់ទីក្រុងព្យុងយ៉ាងដោយសំអាងថាមិនមានភាពជឿនលឿនគ្រប់គ្រាន់ក្នុងចរចាអំពីការរំសាយចោលសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ប៉ុន្តែ ភាពល្អប្រសើរនិងក្តីសង្ឃឹមជាថ្មី ទំនងជានឹងកើតឡើងវិញនៅពេលដែលសេតវិមាននិយាយអំពីជំនួបកំពូលលើកទី២ដែលអាចធ្វើបាន រវាងប្រធានាធិបតីអាមេរិកនិងមេដឹកនាំកូរ៉េខាងជើង៕ដោយ:សុខា/sn

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ