អាមេរិក​និយាយ​ដល់​បញ្ជូនទាហាន​និង​អំពាវនាវ​អោយ​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា ទទួលយក​អន្តរកាល​អំណាច​

484
ចែករម្លែក
  • 227
    Shares

​ឯកសារ​ច្បាប់​មួយ​នៅក្នុង​ដៃ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បុល​ថុ​ន ក្នុង​ពេលធ្វើ​សន្និសីទកាសែត​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មករា​ស្តីពី​វិបត្តិ​នៅ​​វេ​ណេ​ស៊ុយ​អេ​ឡា មាន​ឃ្លា​មួយ​និយាយ​អំពី​«​ការបញ្ជូន​ទាហាន​៥.០០០​នាក់​ទៅ​កូ​ឡុំ​ប៊ី​»​។​

​លោក​បុល​ថុ​ន បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​តែ​លោក​មិនបាន​និយាយ​អំពី​ការបញ្ជូន​ទ័ព​ទៅកាន់​កូ​ឡុំ​ប៊ី​​ដែលមាន​ព្រំប្រទល់​ជាប់​វេ​ណេ​ស៊ុយ​អេ​ឡា​ទេ​ទោះជា​យ៉ាងណា​ ​ឃ្លា​ស្តីពី​ការបញ្ជូន​ទ័ព​នេះ​ត្រូវ​ថត​បាន​ដោយ​អ្នក​ថតរូប​នៃ​ទីភ្នាក់ងារសារព័ត៌មាន​AP​និង​សារព័ត៌មាន​​ដទៃទៀត​។​

​ច​ន បុល​ថុ​ន និង​រដ្ឋមន្ត្រី​រតនាគា​រ ក្នុងអំឡុង​សន្និសីទកាសែត​មួយ​នៅ​សេត​វិមាន កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មករា​ស្តីពី​ការដាក់ទណ្ឌកម្ម​ប្រេង​លើ​វេ​ណេ​ស៊ុយ​អេ​ឡា​

​នៅ​ថ្ងៃ​ចន្ទ​នេះដែរ អាមេរិក​ក៏បាន​អំពាវនាវ​អោយ​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​ព្រម​ទទួលយក​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី ក្នុងពេល​ខ្លួន​បង្កើន​ការដាក់​សម្ពាធ​លើ​ប្រ​ធានា​​ធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ជាមួយនឹង​ទណ្ឌកម្ម​ប្រេង​។​

​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ជាហេតុ​នាំអោយមាន​​ការប្រឈមមុខ​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ ដែល​នៅមាន​ការគាំទ្រ​ពី​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​នៅឡើយ​។​

​បន្ថែម​លើ​ទណ្ឌកម្ម​ប្រេង ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​ច​ន បុល​ថុ​ន​បាន​អំពាវនាវ​យោធា​និង​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុយ​អេ​ឡា​ដោយផ្ទាល់​។​លោក​បាន​និ​​និយាយថា​«​ថ្ងៃនេះ​យើង​ក៏​អំពាវនាវ​អោយ​យោធា​និង​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុយ​អេ​ឡា​ទទួលយក​អន្តរកាល​អំណាច​តាម​រដ្ឋធម្មនុញ្ញ តាម​លទ្ធិប្រជាធិបតេយ្យ​និង​​ដោយ​សន្តិវិធី​»​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​លោក​ត្រាំ​ពិ​ចារ​ពិចារណា​នាំ​យោធា​អាមេរិក​ចូល​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរឬទេ លោក​បុល​ថុ​ន​បាន​តប​ថា​«​លោក​ប្រធានាធិបតី​បានបញ្ជាក់​ច្បាស់​​លើ​បញ្ហា​នេះ​ថា ជំរើស​ទាំងអស់​ស្ថិតនៅលើ​តុ​។​យើង​អំពាវនាវ​ដល់​សម្ពន្ធមិត្ត​និង​ដៃគូ រួមជាមួយ​អាមេរិក​ទទួលស្គាល់​លោក​ក្វា​យ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​និង​​រាំងខ្ទប់​លោក​ម៉ា​ឌូ​រ៉ូ​កុំអោយ​ទទួលបាន​លុយ​»៕​ដោយ​៖​វាសនា​