អាមេរិក​បង្ហាញ​ដ្រូ​ន​តម្លៃ ៧៦៥ ដុល្លារ អាច​មុជ​ក្នុង​ទឹក បើក​លើ​ផ្ទៃ​ទឹក និង​ហោះ​លើ​មេឃ​បាន

1686
ចែករម្លែក
  • 14
    Shares

​ដ្រូ​ន​ការពារ​ជ្រាប​ទឹក​លើកដំបូង​បង្អស់​រប​ស់​ពិភពលោក ដែលមាន​សមត្ថភាព​មុជ​នៅក្រោម​ទឹក បណ្តែត​លើ​ផ្ទៃ​ទឹក​ដូច​ទូក និង​ហោះ​លើ​មេឃ ក្នុង​ល្បឿន ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវបាន​បង្ហាញ​ដោយ​វិស្វករ​អាមេរិក​។​

​ដ្រូ​ន​តម្លៃ ៧៦៥ ដុល្លារ ឈ្មោះ Spry មាន​បំពាក់​កាមេរ៉ា 4K ដែល​អាច​ថត​វីដេអូ​និង​ថតរូប​នៅពេល​កំពុង​ហោះហើរ​។​

​វីដេអូ​នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅ​អេក្រង់​ម៉ូនីទ័រ​បង្កប់​ក្នុង​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ ដែល​ក្រុម​អ្នក​ផលិត​ដ្រូ​ន​នេះ​អះអាងថា ជា​ដ្រូ​ន​ពិសេស​បំផុត​ទី​១​លើ​ពិភពលោក​សម្រាប់​ឧស្សាហកម្ម​ដ្រូ​ន​។​

​ក្រុមហ៊ុន SwonProUSA និង​ក្រុមហ៊ុន Urban Drones ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្លរីដា​បាន​និយាយថា ខ្លួន​បាន​ចំណាយពេល​២​ឆ្នាំ​រចនា​ម៉ូត​និង​ចេញ​គំរូ​ដ្រូ​ន​ដើម្បី​ឆ្លង​ហួស​ព្រំដែន​កំណត់​រវាង​ការ​ប្រឌិត​វិទ្យាសាស្ត្រ​និង​ការពិត ដោយ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បញ្ជា​ដ្រូ​ន​នេះ​មុជ​ក្នុង​ទឹក និង ហោះហើរ​លើ​មេឃ ដែល​ពីមុនមក​មិនអាច​ធ្វើបាន​នោះឡើយ​។​

​លោក អា​ឡិច រ៉ូ​ឌ្រី​ហ្គេ​ស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Drones បាន​និយាយថា សមត្ថភាព​របស់ Spry ក្នុងការ​មុជ​នៅក្រោម​ទឹក​និង​ហោះហើរ​នៅលើ​អាកាស ធ្វើឱ្យ​វា​ក្លាយជា​ដ្រូ​ន​បំពេញ​មុខងារ​បាន​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​បង្កើត​ពីមុនមក​”​។​

Spry អាច​ហោះ​បាន ១ គីឡូម៉ែត្រ និង ដំណើរការ​ដោយ​ថ្ម​អាច​ដោះ​ដាក់​បាន ដែល​អនុញ្ញាតឱ្យ​វា​ហោះ​បាន ១៧ នាទី​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​តម្លៃ ៧៦៥ ដុល្លារ ឈ្មោះ Spry មាន​បំពាក់​កាមេរ៉ា 4K ដែល​អាច​ថត​វីដេអូ​និង​ថតរូប​នៅពេល​កំពុង​ហោះហើរ