អាមេរិក​បង្ហាញ​មី​ស៊ី​លប​ញ្ជា​ទិស​ថ្មី​អាចទាក់ទង​ក្នុងចំណោម​គ្នា​វា​ដើម្បី​វាយប្រហារ​ជា​ក្រុម​ទាំង​ហ្វូង​

2468

​ក្រុមហ៊ុន Lockheed Martin បានទទួល​ទឹកប្រាក់​ចំនួន ១១០ លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​បញ្ជា​ទិស​តម្លៃ​ទាប ដែល​អាច​ហោះ​ជា​ក្រុម “​ទាំង​ហ្វូង​”​។​

​កម្មវិធី ដែល​គេ​ប្រសិទ្ធ​នាម​ថា Gray Wolf (​ចចក​ប្រផេះ​) ពីដំបូង​មាន​គោលបំណង​បង្កើត​និង​បង្ហាញ​មី​ស៊ី​ល​ថ្មី​នេះ​ដើម្បី​បំពាក់​ជាមួយ​យន្តហោះ F-16 មុនពេល​ពង្រីក​វា​ទៅដល់​យន្ដហោះ​ប្រយុទ្ធ​ផ្សេងទៀត​។​

​នឹងមាន​ដំណាក់កាល​អភិវឌ្ឍន៍​ចំនួន ៤ ជាមួយ​ដំណាក់កាល​ទី​១​រំពឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៩​។​

​ក្រុមហ៊ុន Lockheed Martin បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២៧​ធ្នូ​ថា ខ្លួន​បានទទួល​កិច្ចសន្យា​ដំណាក់កាល​ទី ១ រយៈពេល ៥ ឆ្នាំ ពី​មន្ទីរពិសោធន៍​ស្រាវជ្រាវ​ជើង​អាកាស (AFRL) របស់​អាមេរិក​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល Gray Wolf ។​

​នេះ​នឹង​ក្លាយជា​មី​ស៊ី​ល​ដែលមាន​តម្លៃថោក ជាមួយ​លក្ខណៈពិសេស​អា​ច​ធ្វើការ​រួមគ្នា​ជា​សមូហភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​។​

​មី​ស៊ី​ល​ដំបូង​គេ​នឹងត្រូវ​បំពាក់​លើ​យន្តហោះ F-16 ។ ប៉ុន្តែ​ទីបំផុត​វា​នឹង​បំពាក់​បានជា​មួយ​យន្តហោះ F-35, F-15, F-18, B-1, B-2 និង B-52 ៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល Gray Wolf កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​ជំហាន​ទី​១