អាមេរិក​បញ្ចប់​វត្តមាន​កងទ័ព​រយៈពេល​៧០​ឆ្នាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​

880
ចែករម្លែក

សហរដ្ឋអាមេរិក បានបញ្ចប់ ជា ផ្លូវការ វត្តមាន កងទ័ព របស់ ខ្លួន ដែលមាន រយៈពេល ៧០ ឆ្នាំ ហើយ នៅ ទីក្រុង សេ អ៊ូ ល ប្រទេស កូរ៉េខាងត្បូង នៅ ថ្ងៃ សុក្រ ទី ២៩ ខែមិថុនា ជាមួយនឹង ការបើក ទី បញ្ចា ការ ធំថ្មី របស់ខ្លួន ដែល ស្ថិតនៅ ឆ្ងាយ ជាង មុន ពី តំបន់ ព្រំដែន តានតឹង ជាមួយ កូរ៉េខាងជើង ។

កងទ័ព អាមេរិក បាន តាំងទី បញ្ជាការ ធំ របស់ខ្លួន នៅ សង្កាត់ Yongsan នៅ ទីក្រុង សេ អ៊ូ ល ចាប់តាំងពី កងទ័ព អាមេរិក បានមក ដល់ ជា លើកដំបូង នៅពេល ចប់ សង្គ្រាម លោក លើក ទី ២ ។

វត្តមាន កងទ័ព អាមេរិក នៅ មូលដ្ឋានទ័ព Yongsan Garrison នៅ ទីក្រុង សេ អ៊ូ ល នេះ ជា និមិត្តរូប នៃ សម្ពន្ធភាព អាមេរិក – កូរ៉េខាងត្បូង ដើម្បី ការពារ ប្រឆាំង ការវាយប្រហារ ពី កូរ៉េខាងជើង ប៉ុន្តែ ការកាន់កាប់ ដី ដោយ អាមេរិក នៅ ទីក្រុង នេះ ក៏បាន ក្លាយជា ប្រភព ជម្លោះ យូរអង្វែង មក ហើយ ដោយមាន មនោសញ្ចេតនា ប្រឆាំង អាមេរិក ។

ការផ្លាស់ ទីបញ្ជាការដ្ឋាន ទៅកាន់ មូលដ្ឋាន កងទ័ព Camp Humphreys នៅ ចម្ងាយ ប្រហែល ៧០ គីឡូម៉ែត្រ ពី ភាគខាងត្បូង នៃ ទីក្រុង សេ អ៊ូ ល កើតឡើង ស្របពេល ទំនាក់ ទំនង មាន ភាព ល្អក់កករ ភ្លាមៗ រវាង ប្រទេស ទាំង ២ នៅ ទ្វីប កូរ៉េ នេះ ប៉ុន្តែ ការផ្លាស់ ទីតាំង នេះ មិន ត្រូវបាន ភ្លា ប់ ទៅនឹង បញ្ហា នេះ ទេ ពីព្រោះ វា ត្រូវបាន គ្រោងទុក អស់ រយៈពេល ជាង ១០ ឆ្នា មកហើយ ប៉ុន្តែ វា ត្រូវបាន ពន្យារពេល ជាច្រើនលើក ដោយសារ បញ្ហា សំណង់ និង បញ្ហា លុយ សម្រាប់ ការសង់ ទីតាំង ថ្មី នេះ ។

ទីបញ្ជាការដ្ឋាន ថ្មី ដែល នឹង ចំណាយ ប្រាក់ សាងសង់ អស់ ទឹកប្រាក់ ១១ ពាន់ លាន ដុល្លារ នេះ នឹង ក្លាយជា មូលដ្ឋាន កងទ័ព អា មេ រិ ដ៏ ធំ បំផុត នៅ បរទេស ៕ដោយ៖សុខា/sn

ទាហាន អាមេរិក គំនាប់ គោរព ក្នុងអំឡុង បើក ទីបញ្ជាការ ធំថ្មី នៅ មូលដ្ឋាន កងទ័ព Camp Humphreys នៅ ទីក្រុង Pyeongtaek ប្រទេស កូរ៉េខាងត្បូង នៅ ថ្ងៃ សុក្រ ទី ២៩ ខែមិថុនា