អាមេរិក​បញ្ជា​គ្រួសារ​បុគ្គលិក​ស្ថានទូត​ឱ្យ​ចេញពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

365

​ក្រសួងការបរទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ កក្កដា​បាន​បញ្ជា​គ្រួសារ​បុគ្គលិក​ស្ថានទូត​នៅ​ស្ថានទូត​អាមេរិក នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឱ្យ​ចាក​ចេញពី​ប្រទេស​នេះ​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​អនុញ្ញាតឱ្យ​មានកា​រ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត​ផងដែរ​ដល់​បុគ្គលិក​នៅ​ស្ថានទូត​អាមេរិក​នេះ នៅ​ទីក្រុង​កា​រ៉ា​កាស​។

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ព្រមាន​ពលរដ្ឋ​អាមេរិក​ប្រឆាំង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​នេះ ដោយសារ​តែមាន​ភាពវឹកវ​រ​ក្នុងសង្គម អំពើ​ឧក្រិដ្ឋ ការខ្វះខាត​ស្បៀងអាហារ និង ឱសថ​។​

​ចាប់តាំងពី​មានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ខែមេសា​មក​នោះ មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​អំពើហិង្សា​ដែល​ទាក់ទង​ទៅនឹង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី ៕ ដោយ៖ សុខា

​ជាង​១០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​អំពើហិង្សា ដែល​ទាក់ទង​ទៅនឹង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចាប់តាំងពី​ខែមេសា​មក