អាមេរិក​បញ្ឈប់​ការងារ​ស្វែងរក​ទាហាន​ម៉ា​រី​ន​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​អូស្ត្រាលី​

1090
ចែករម្លែក

​បុគ្គលិក​ទាហាន​អាមេរិក​២៣​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ភ្លាមៗ​ក្រោយ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​MV-22 Osprey កាលពី​ថ្ងៃ​សៅរ៍​។​តែ​​នៅ​ថ្ងៃអាទិត្យ​នេះ ក្រុម​ទាហាន US Marine Corps​បាន​បញ្ឈប់​ការងារ​សង្គ្រោះ​ទាហាន​បាត់​ខ្លួន​បីនាក់​ក្រោយពី​ស្វែងរក​តាម​អាកាស​​និង​លើ​សមុទ្រ​។​

​ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងទ័ពជើងទឹក​អូស្ត្រាលី​នឹង​បញ្ជូន​នាវា​HMAS Melville​ព្រមទាំង​អ្នក​មុជទឹក​ទៅកាន់​តំបន់​ជួប​គ្រោះថ្នាក់​ដើម្បី​ជួយ​ប្រតិបត្តិ​ការស្វែងរក​។​

​ទា​ហា​ម៉ា​រី​ន​បាន​និយាយថា​ការ​ស្រង់​យន្តហោះ​កង្ហារ​បញ្ឈរ​នេះ​អាច​ប្រើពេល​រាប់​ខែ ខណៈដែល​មូលហេតុ​នៃ​ការធ្លាក់​កំពុង​ត្រូវបាន​ស៊ើប​អង្កេត​។​

​យន្តហោះ​ដែល​ធ្លាក់​បាន​ស្ថិតនៅ​តំបន់​ឯនាយ​អូស្ត្រាលី​ដើម្បី​ចូលរួម​សមយុទ្ធ​អាមេរិក​-​អូស្ត្រាលី​មួយ​៕​ដោយ​៖​វាសនា​