អាមេរិក​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​ដោយ​ជោគជ័យ(វីដេអូ)​

823
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១១ កក្កដា​ថា កងទ័ព​អាមេរិក​បាន​បាញ់​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​ស្ទាក់​បាញ់​កម្ទេច (​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​) ដោយ​ជោគជ័យ ចំពេល ភាព​តានតឹង​កើនឡើង បន្ទាប់ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដោយ​កូរ៉េខាងជើង ដែល​អាចមាន​សមត្ថភាព​បាញ់​ដល់​រដ្ឋ​អា​ឡា​ស្កា​របស់​អាមេរិក​។​

ការបាញ់​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល THAAD របស់​អាមេរិក​នេះ ត្រូវបាន​គេ​ឃើញ​បាញ់​សាកល្បង​ចំ​គោលដៅ​ក្នុងអំឡុងពេល​បាញ់​សាកល្បង​នៅ​ពីលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

អង្គភាព​មី​ស៊ី​ល​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រព័ន្ធ​មី​ស៊ី​ល​THAAD​នេះ បាន​ហោះ​និង​ស្ទាក់​បាញ់​កម្ទេច​ចំ​គោលដៅ​ដែល​បានកំណត់​”​។​

ប្រព័ន្ធ​មី​ស៊ី​ល​THAAD​នេះ ត្រូវបាន​ផលិតឡើង​សម្រាប់​ការ​ស្ទាក់​បាញ់​កម្ទេច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទាំង​រយៈ​ចម្ងាយ​ខ្លី​និង​ឆ្ងាយ ៕

​អាមេរិក​ថា ប្រព័ន្ធ​មី​ស៊ី​ល​THAAD​នេះ បាន​ហោះ​និង​ស្ទាក់​បាញ់​កម្ទេច​ចំ​គោលដៅ​ដែល​បានកំណត់​ក្នុងពេល​បាញ់​សាកល្បង