អាមេរិក​បាន​កំពុង​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ប្រឆាំង​មហារីក​

1419
ចែករម្លែក

​ដោយ​ចាក់​តែ​១​ម្ជុល គឺអាច​ធ្វើ​ឲ្យ​កោសិកា​មហារីក​ទាំងអស់​លើ​រាងកាយ​រលាយបាត់​នោះ​ពុំ​ត្រឹម តែ​ជា​ក្តី​ប្រាថ្នា​របស់​អ្នកជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​របស់​មនុស្សជាតិ​ទាំងមូល​ដែរ ។​

​ថ្មីៗ​នេះ​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ​ស្តេ​ន​ហ្វ​ដ នៅ​សហរដ្ឋអាមេរិក បានធ្វើការ​ស្រាវជ្រាវ​ដើម្បី​ផលិត​នូវ​វាក់​សាំង​មហារីក​នេះ ដើម្បី​ធ្វើ​ឲ្យ​មនុស្សលោក​មាន​ក្តីសង្ឃឹម​យកឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។​

​ពួក​អ្នកស្រាវជ្រាវ​បានសម្រេច​សមិទ្ធិផល​ដ៏​អស្ចារ្យ បង្ក​ការភ្ញាក់ផ្អើល​ពេល​ពិសោធន៍ ចំពោះ សត្វ​កណ្តុរ​៖ ក្រោយពេល​ចាក់​វ៉ាក់សាំង​, កោសិកា​មហារីក​ក្នុង​រាងកាយ​វា​រលាយបាត់​ទាំងស្រុង​, ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ វ៉ាក់សាំង​នេះ​នៅមាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺមហារីក​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ។

​តាម​ការចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី «Science Translational Medicine» បាន​ឲ្យ​ដឹងថា ក្នុងការ​ស្រាវជ្រាវ​នេះ ក្នុងចំណោម​សត្វ​កណ្តុរ ៩០ ក្បាល គឺមាន ៨៧ ក្បាល ដែលមាន​កោសិកា​មហារីក ក្នុង​រាងកាយ​វា​បាន​បាត់បង់​ទាំងស្រុង ដូច្នេះ​អត្រា​ជោគជ័យ​សម្រេចបាន ៩៧% ហើយ មានតែ​កណ្តុរ ៣ ក្បាល ដែល​កោសិកា​មហារីក​រើ​ឡើងវិញ ប៉ុន្តែ​ក្រោយពេល​ចាក់​លើក​ទី​២ នោះ​ដុំ​សាច់​មហារីក​សុទ្ធតែ​រលាយបាត់ ។​

​វា់ក់​សាំង​ប្រឆាំង​មហារីក​បែប​ថ្មី​នេះ មាន​ប្រសិទ្ធិភាព​ចំពោះ​មហារីក​ច្រើន​ប្រភេទ​ផ្សេងគ្នា រួមមាន​ទាំង​មហារីក​កើតឡើង​ដោយ​ធម្មជាតិ ។ ពួក​អ្នកស្រាវជ្រាវ​បានសម្រេច​លទ្ធផល​ដូចគ្នា ពេល​ពិសោធន៍​ចំពោះ​មហារីក​សុដន់​, ពោះវៀនធំ និង​មហារីក​ស្បែក ។

​ក្រៅពីនេះ​, គេ​នៅ​រកឃើញ​វ៉ាក់សាំង​នេះ​នៅ​អាច​បង្ការ​មហារីក​លាប់​ឡើងវិញ និង​ប្រសិទ្ធិភាព អូសបន្លាយ​នូវ​អាយុ​របស់​កណ្តុរ​ថែម​ទៀតផង ។​

​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ដោយ​ត្រូវការ​តែ​បរិមាណ​យ៉ាងតិច វ៉ាក់សាំង​នឹង​បង្ក​បាន​ប្រសិទ្ធិភាព​យ៉ាង​លឿន​, ពិសេស​មិន​ងាយ​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ​ដូច​វិធី​ព្យាបាល​គីមី ឬ កាំរស្មី ហើយពេលវេលា​ព្យាបាល​ខ្លី រីឯ​តម្លៃ​ក៏​ថោក ។​

​បច្ចុប្បន្ន ការស្រាវជ្រាវ​វ៉ាក់សាំង​ប្រឆាំង​មហារីក​ថ្មី​នេះ បាន​ឈានចូល​ដំណាក់កាល​ពិសោធន៍​លើ​មនុស្ស ៕ ប្រែ​សម្រួល​: រតនៈ​

​ការពិសោធន៍​លើ​កណ្តុរ​អត្រា​ជោគជ័យ​ដល់ ៩៧%​