អាមេរិក​ប្រឆាំង​ផែនការ​របស់​កូរ៉េ​ទាំង​២​ចំពោះ​កា​រប​ង្កើ​តំបន់​ហាម​ហោះហើរ​លើ​ព្រំដែន​

667
ចែករម្លែក

តាមប្រភពព័ត៌មានដែលបានប្រាប់សារព័ត៌មានReuters បាននិយាយថា សហរដ្ឋអាមេរិកជំទាស់ប្រឆាំងផែនការរបស់កូរ៉េខាងត្បូងនិងកូរ៉េខាងជើងចំពោះការបង្កើតតំបន់ហាមហោះហើរលើព្រំដែនដែលមានការយាមកាមដ៏តឹងរឹងរបស់ពួកគេ ដែលជាសញ្ញាចុងក្រោយនៃការខ្វែងគំ​និតគ្នា រវាងរដ្ឋាភិបាលក្រុងសេអ៊ូលនិងសហរដ្ឋអាមេរិក ដែលជាសម្ពន្ធមិត្តដ៏សំខាន់របស់ខ្លួននេះ។

រដ្ឋាភិបាលវ៉ាស៊ីនតោននិងរដ្ឋាភិបាលសេអ៊ូលទទូចថា ពួកគេមានគំនិតនិងការខំប្រឹងប្រែងដូចគ្នាក្នុងការដោះស្រាយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប៉ុន្តែនៅពីក្រោយឆាក មានការកើនឡើងនៃការខ្វែងគំនិតគ្នា គឺនៅពេលដែលកូរ៉េខាងត្បូងនិងកូរ៉េខាងត្បូង បានបោះជំហានទៅមុខជាមួយនឹងផែនការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានិងការកសាងចំណងទាក់ទងសេដ្ឋកិច្ចឡើងវិញ។

កិច្ចព្រមព្រៀងយោធាដែលបានសម្រេចបានអំឡុងកិច្ចជំនួបកំពូលកាលពីខែមុននៅទីក្រុងព្យុងយ៉ាង គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសកូរ៉េទាំង២ជិតខាងគ្នានេះនៅឆ្នាំនេះ។ ប៉ុន្តែ ក្រុមមន្រ្តីអាមេរិកបានលើកឡើងនូវការព្រួយបារម្ភថាវាអាចធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនក្នុងការពារ ហើយវាកើតឡើងដោយមិនមានវឌ្ឍនភាពយូរអង្វែងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

កិច្ចព្រមព្រៀងរវាងប្រទេសកូរ៉េទាំង២ នេះគឺរួមមាន ” បញ្ឈប់សកម្មភាពជាសត្រូវ តំបន់គ្មានការហោះហើរលើព្រំដែននិងការបោសសម្អាតគ្រាប់មីននិងដកប៉ុស្តិ៍យាមចេញពីតំបន់គ្មានយោធា”។

តំបន់ហាមហោះហើរនេះ ជាចំណុចដែលសហរដ្ឋអាមេរិកមិនយល់ស្រប ដោយសារវាជាបញ្ហារារាំងខ្លាំងដល់ការហ្វឹកហាត់ហោះហើររបស់ខ្លួន ។ នេះបើយោតាមប្រភពព័ត៌មានពីក្រុមមន្តី្រកូរ៉េខាងត្បូង៕

តំបន់ហាមហោះហើរនេះ ជាចំណុចដែលសហរដ្ឋអាមេរិកមិនយល់ស្រប ដោយសារវាជាបញ្ហារារាំងខ្លាំងដល់ការហ្វឹកហាត់ហោះហើររបស់ខ្លួន