អាមេរិក​ប្រាប់​ក្រុមអ្នកតវ៉ា​ដែល​គាំទ្រ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា​ឱ្យ​ចាកចេញ​ពី​ពី​ស្ថានទូត​វ៉េណេស៊ុយ​អេ​ឡា​

329
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា​ថា ពួក​សកម្មជន​ឆ្វេងនិយម​ដែល​កាន់កាប់​ស្ថានទូត​វ៉េណេស៊ុយ​អេ​ឡា​ដោយ​រំលោភ​បំពាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ គួរ​ចាកចេញ​និង​និង​បើកផ្លូវ​សម្រាប់​ក្រុម​អ្នកតំណាង​របស់ លោក ហ្ស័​ន ក្វាយ​ដូ ដែល​ទទួលស្គាល់ ដោយ​សហរដ្ឋអាមេរិក​។​

​លោក​អែល​លៀត អា​ប្រាម បេសកជន​ដែល​ជំរុញ​សហរដ្ឋអាមេរិក​ដើម្បី​ផ្ដួលរំលំ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​ហៅ​ការ​អង្គុយ​តវ៉ា​នេះ​ថា​ជា​ការ​​រំលោភ​ច្បាប់​និង​បាន​និយាយថា ឯកអគ្គរដ្ឋទូត​របស់ លោក​ហ្ស័ន ក្វាយ​ដូ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​សន្តិសុខ​អំពី​ថា​តើ​ឱ្យ​ពួក​គេ​នេះ​ចាកចេញ​​យ៉ាងណា​នោះ​។​

​លោក​អែល​លៀត អា​ប្រាម បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ” នេះ​ជា​ដែនដី​អធិបតេយ្យភាព​របស់​វ៉េណេស៊ុយ​អេ​ឡា​។ ពួកគេ​ត្រូវតែ​ចាកចេញ​” ។​

​លោក​បាន​និយាយថា “​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង​ក្នុង​ការស្វែងរក​នរណា​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ឱ្យជួយ​ការពារ​របប​លោក​ម៉ា​ឌូ​រ៉ូ ។ វា​គួរ​ឱ្យ​អាម៉ាស់​ណាស់​ដែល​បាន​ឃើញ​ពួកគេ​​ធ្វើ​ដូចនេះ ” ។​

​ក្រុម​សកម្មជន​ទាំងនេះ​បាន​ដេក​នៅ​ស្ថានទូត​នេះ នៅ​សង្កាត់​Georgetown អស់​រយៈពេល​២​សប្តាហ៍​មក​ហើយ​ដោយ​មាន​បដា​ជាច្រើន​ដែល​សរសេរ​ថា ” កុំ​ពាក់ព័ន្ធ​​ការសម្រេចចិត្ត​របស់​វ៉េណេស៊ុយ​អេ​ឡា ។ គ្មាន​ការដាក់ទណ្ឌកម្ម​និង​គ្មាន​សង្គ្រាម​។ គ្មាន​ការស្វាគមន៍​ហ្ស័ន ក្វាយ​ដូ នៅទីនេះ​…. ជាដើម “​។​

​សហរដ្ឋអាមេរិក​និង​ជាង​៥០​ប្រទេស​ផ្សេង​ទៀត និយាយថា លោក ហ្ស័​ន ក្វាយ​ដូ ជា​វិស្វករ អាយុ​៣៥​ឆ្នាំ ដែល​ដឹកនាំ​ការប្រឆាំង​គឺជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ដោយ​ពេញ​​សិទ្ធិ បន្ទាប់ពី​លោក​ម៉ា​ឌូ​រ៉ូ​ជាប់ឆ្នោត​ឡើងវិញ​ដែល​មាន​ជម្លោះ​៕

សហរដ្ឋអាមេរិក​ប្រាប់​ក្រុមអ្នកតវ៉ា​ដែល​គាំទ្រ​លោក​Nicolas Maduro ឱ្យ​ចាកចេញ​ពី​ពី​ស្ថានទូត​វ៉េណេស៊ុយ​អេ​ឡា នៅ​ទីក្រុង​វ៉ាស៊ីនតោន