អាមេរិក​ផ្តល់​ថវិកា​ចំនួន ៣៥​ម៉ឺន ដុល្លារ​ដល់​មូលនិធិ​ប្រាសាទ​ពិភពលោក​សម្រាប់​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​

537

​ភ្នំពេញៈ មជ្ឈមណ្ឌល​បេតិកភណ្ឌ​វប្បធម៌​របស់​ការិយាល័យ​កិច្ចការ​វប្បធម៌ និង​អប់រំ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​បានផ្តល់​ថវិកា​ចំនួន ៣៥០. ០០០ ដុល្លារ​អាមេរិក ដែល​បានមកពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សំរាប់ការអភិរក្ស​វប្បធម៌​ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សំរាប់​ដំណាក់កាល​ទី ៥ ក្នុងការ​ធ្វើការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង នៃ​ប្រទេស​កម្ពុជា​ដែលមាន​ចំណាស់​១០​ទសវត្ស​មកហើយ ក្នុង​សួនឧទ្យាន​អង្គរ ។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៧​។

.​ប្រាសាទភ្នំ​បាក់​ខែង​នៅ​ខេត្តសៀមរាប​(​រូបថត​ហ្គូ​ល​ហ្គោល​)

​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​១២​ខែធ្នូ​បានបញ្ជាក់​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន ប្រាំបួន​ដែល​រួមមាន​ប្រទេស​បូ​លី​វី ភូមា អ៊ីស្រាអែល មិកសិ​ក ម៉ូ​ល​ដូ​វ៉ា នេ​ប៉ាល់ សេ​រ៉ា​ឡេ​អូន និង​ប្រទេស​ថៃ ដែល​បានទទួល​ជំនួយ​នៅក្នុង​ឆ្នាំសារពើពន្ធ ២០១៧ សំរាប់​ការអភិរក្ស​ទីតាំង​បូរាណ​និង​ប្រវត្តិសាស្ត្រ តាមរយៈ​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត
​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌​។
​ ​ប្រាសាទភ្នំ​បាក់​ខែង​គឺជា​ប្រាសាទ​ដែល​ចាស់​ជាងគេ​ក្នុងសម័យ​អង្គរ​ហើយ​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​។​តាំងពី​ឆ្នាំ​២០០៨​មក​គម្រោង​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​បាន​ផ្តោតលើ​ការធ្វើអោយ​សំណង់​មាន​លំនឹង និង​ការ​ទប់​មិន​ឲ្យ​លិច​ទឹក​នៅ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល​ដោយ​ទន្ទឹមនឹងនោះ បញ្ចូល​សកម្មភាព​គ្រប់គ្រង​លើ​ទីតាំង និង​ការបណ្តុះបណ្តាល​។ ដំណាក់កាល​ទី ៥ របស់​គម្រោង​នឹង​បង្ហើយការ​ជួស​ជុល​ពេញលេញទៅលើ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ស្របតាម​គំរោង​ប្លង់​ជួសជុល ដែល​ត្រូវ​បាន​កំណត់​ច្បាស់ នៅ​ដំណាក់កាល​មុនៗ​។ អន្តរាគមន៍​នេះ​នឹងធ្វើ​អោយមាន​ឡើងវិញ​នូវ​ភាព​ដើម​នៃ​សំណង់​របស់​ប្រាសាទ និងប្រព័ន្ធគ្រប់គ្រង​ទឹក ដោយ​ប្រើ​សំភារៈ​បូរាណ​ផង ទំនើប​ផង​។ គម្រោង​នេះ​មានបំណង​ជំរុញ​ឲ្យ​យ​បាន​ច្រើន​ដល់ចក្ខុវិស័យ នៃ​ផែនការមេ​ក្នុងការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​ដែល​ត្រូវបាន​កំណត់​នៅ​ឆ្នាំ ២០០៧ WMF បាន​រៀ​ចំ​កម្មវិធីអភិរក្ស ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា និង​អ្នកជំនាញ​នៃ​អ​អង្គការ​យូណេស្កូ​( UNESCO) ដែលធ្វើការ​ជួបប្រជុំគ្នា​ទៀងទាត់ តាមរយៈ​គណកម្មាធិកា​រ​សំរបសំរួល អន្តរជាតិ​អង្គរ​។​
​ ​ប្រភព​ដដែល​រំលឹកថា​តាំងពី​ឆ្នាំ ២០០៤ មក អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​បានទទួល​ថ​វិកា​ជាង ៣,២ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អាមេរិក សំ​ម្រា​ប់​ធ្វើការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​។ អង្គការ​មូលនិធិ​នេះ គឺជា​អង្គការ ឯករាជ្យ​ឈានមុខ​គេ ដែល​ធ្វើការ​ដើម្បី​សង្គ្រោះ​កន្លែង​ដែល​ត្រូវបាន​គេ​ផ្តល់​តម្លៃ​ឲ្យ​បំផុត​ក្នុង​ពិភពលោក​។ អស់
រយៈ​ពេល ៤៥​ឆ្នាំ​ហើយ​អ្នកឯកទេស​ដែលមាន​ជំនាញ​យ៉ាងខ្ពស់​របស់​អង្គការ​នេះ​បាន​ប្រើ​បច្ចេកទេស ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ និង​ស្ថាបត្យកម្ម​សំខាន់ៗ​នានា នៅ​ជុំវិញ​ពិភព លោក​៕MN/​ដោយៈ​បញ្ញា​សាស្ត្រ​